មានកីឡាករអាហ្សង់ទីនច្រើននាក់នោះទេ ដែលមានសំណាងធ្លាប់លេងនៅក្រុមនិងជម្រើសជាតិជាមួយកំពូលខ្សែប្រយុទ្ធសា្លបរបស់ពិភពបាល់ទាត់ទាំងពីររូបនោះគឺ Lionel Messi និង Cristiano Ronaldo ។ ទោះយ៉ាងណាក្នុងចំណោមពួកគេទាំងនោះគឺ Paulo Dybala ធ្លាប់លេងរួមក្រុមជាមួយ Cristiano Ronaldo បានទម្លាយរឿងហេតុមួយកំលុងពេលធ្វើដំណើរតាមយន្តហោះទៅធ្វើការប្រកួតនៅក្រៅទឹកដី រូបគេបានប្រាប់ថាៈ ខ្ញុំកំពុងអង្គុយកៅអីពីក្រោយ Ronaldo អង្គុយ កំលុងពេលធ្វើដំណើរ គាត់ដើរមកអង្គុយជិតខ្ញុំ ពួកយើងបាននិយាយរឿងរ៉ាវផ្សេងៗអំពីជីវិត ពេលនោះខ្ញុំធ្លោយមាត់និយាយចេញមកថាកាលនៅក្មេង ខ្ញុំពិតជាស្អប់អ្នកណាស់ ព្រោះពេលនោះកីឡាករទាំងពីរមានភាពល្បីល្បាញនិងប្រកួតប្រជែងគ្នាខ្លាំង រវាង Messi និង Ronaldo ពិសេសអ្នកគាំទ្រនៅប្រទេសអាហ្សង់ទីនតែម្តង។ ក្រោយពោលពាក្យនេះចេញខ្ញុំនិងគាត់(Ronaldo) បានញញឹមនិងផ្ទុះសំណើច ព្រមគ្នាដោយគ្មានប្រតិកម្មអ្វីឡើយ ព្រោះការពិតពេលនោះយើងពិតជាយល់ចិត្តគ្នាណាស់ពិសេសកំលុងពេលលេងនៅលើទីលានប្រកួតតែម្តង។
ធ្លាប់បង្ហាញខ្លួនអោយក្លឹបអាជីពបាន ៤៥០ប្រកួតកន្លងមក អតីតកីឡាករ Palermo បច្ចុប្បន្នមានវ័យ ៣១ឆ្នាំDybalaបច្ចុប្បន្នកំពុងលេងអោយក្លឹប Roma បានបន្ថែមថាCristiano Ronaldo ព្រមទំាង វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន និង ជារៀមច្បងគឺ Lionel Messi គឺជាកំពូលខ្សែប្រយុទ្ធស្លាបដែលរូបគេចូលចិត្តលេងចាប់ដៃគូជាមួយបំផុត ។ ។ Dybala ដែលធ្លាប់ចំណាយពេល៣រដូវកាលនៅក្របខណ្ឌ Serie A ជាមួយ Juventus និងបានឈ្នះពាន SerieAចំនួនពីរ និង Coppa Italia ជាមួយ Cristiano Ronaldo បានបញ្ជាក់បន្ថែមថាៈ Ronaldo គាត់ជាអធិរាជបាល់ទាត់ទៅហើយនៅពេលបច្ចុប្បន្ន។ ខ្ញុំធ្លាប់បានរៀនពីការលះបង់ក្នុងអាជីពរបស់ខ្ញុំពី CR7 ជាមួយបំណងប្រាថ្នាចង់ឈ្នះរាល់ការប្រកួត ទោះបីខ្ញុំសម្រេចបានគ្រប់យ៉ាងក៏ដោយ។ ខ្ញុំមិនភ្ញាក់ផ្អើលទេដែលគាត់ធ្វើបានល្អនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន។
សម្រាប់ Messi វិញក្តីសុបិនរបស់ខ្ញុំតាំងពីតូចគឺការលេងចាប់ដៃគូជាមួយគាត់។ រៀងរាល់ពេល និងមុនការប្រកយតគាត់គឺជាអ្នកបំផុសនិងជម្រុញរាល់គំនិតឥតឈប់ឈរសម្រាប់យើងរួចទៅហើយ។ ការរួមចំណែកជួយក្រុមជម្រើសជាតិឈ្នះពាន World Cup ២០២២ ជាមួយគាត់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។
ប្រភព:Sportbible
វីដេអូ:
ក្រុមបាល់ទាត់គោព្រៃកម្ពុជាបាននៅមិនទាន់ទទួលបានជ័យជម្នះលើកដំបូងរបស់ខ្លួននៅក្នុងពានរង្វាន់ AFF Championship ក្រោយបរាជ័យក្រោមថ្វីជើងក្រុមសឹង្ហបុរីដោយលទ្ធផល ២-១ ក្នុងកីឡដ្ឋានជាតិរបស់ប្រទេសសឹង្ហបុរី ។ ក្រុមជម្រើសជាតិសឹង្ហបុរីបានធ្វើការនាំមុខក្រុមជម្រើសជាតិកម្ពុជាមុន ដោយការភ្លាត់ស្នៀតពីអ្នកចាំទី វីរៈ តារា ចំនួន២លើក នៅក្នុងវគ្គទីមួយ ដោយការបញ្ចប់ទីដោយកីឡាករ Faris Ramil នៅនាទី ទី៩ និងកីឡាករ Anuar នៅនាទី ទី១៦ មុនកីឡាករ Sieng Chanthea របស់កម្ពុជាអាចរកបានមួយគ្រាប់វិញនៅនាទី ទី៥៩ នៃតង់ទី២ ។ ទោះបីជាក្រុមកម្ពុជា ព្យាយាមដាក់សម្ពាធទៅកាន់ដៃគូយ៉ាងណាមិញ ប៉ុន្តែនៅតែមិនអាចបំបែកសំណាញ់ទីរបស់ក្រុមសឹង្ហបុរី ។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ទៅកាន់ចំណាត់ទី៤ក្នុងពូល ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយ! កំហុសអ្នកចាំទីធ្វើឲ្យកម្ពុជារបូត៣ពិន្ទុ ទោះបីមានសាច់បាល់ល្អជាង សឹង្ហបុរី (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស