
ម្ចាស់ផ្ទះ Lazio មានគោលបំណងខិតទៅជិតវគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីឈរនៅលើកំពូលតារាងEuropa League ខណៈពួកគេនិងត្រៀមស្វាគមន៏ក្រុមភ្ញៀវ Ludogorets Razgrad របស់ប៊ុលហ្គារីមកកាន់កីឡដ្ឋាន Stadio Olimpico នៅថ្ងៃសុក្រខានស្អែកនេះវេលាម៉ោង ១២និង ៤៥នាទីរំលងអធ្រាត។ខណៈ Lazio ក្រុមមានមូលដ្ឋាននៅទីក្រុង Rome មានកំនត់ត្រាល្អដោយ៤ប្រកួតឈ្នះទាំង៤ដងឈរនៅលេខរៀងទី១ ចំណែកឯគូបដិបក្ស Ludogorets Razgrad គឺមិនទាន់ឈ្នះទេ ហើយឈរនៅលេខទី៣៤ ក្នុងតារាងមានចំនួន ៣៦ ក្រុមនោះ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នាពីរដងរួចមកហើយ ដោយជំនួបទាំងពីរធ្វើឡើងវគ្គជម្រុះក្នុងពូល នៃពានរង្វាន់ Europa Leagueរដូវកាល២០១៣-២០១៤ខណៈ Ludogorets ឈ្នះមួយ និងស្មើមួយ។ សម្រាប់ Lazio មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះ១០ប្រកួតនៅ Europa League ដោយឈ្នះ៦។Ludogorets មិនឈ្នះក្នុងការប្រកួតក្រៅដីចំនួន ១១ លើកចុងក្រោយ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Lazio
Marco Baroni គ្រោងនឹងផ្លាស់ប្តូរសមាសភាពក្រុមរបស់គាត់សម្រាប់ការប្រកួតនេះមុនពេលមមាញឹកនៅប៉ុន្មានសប្តាហ៍ខាងមុខដោយត្រៀមជួប Lazio និង Napoli ពីរដង បន្ទាប់មក Ajax និង Inter Milan ។ បន្ទាប់ពីត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទល់នឹងក្រុម Bologna ដោយសារបញ្ហាកំភួនជើង ខ្សែការពារកណ្តាល Alessio Romagnoli អាចត្រូវបានសម្រាក ខណៈដែលប្រធានក្រុម Mattia Zaccagni ក៏ត្រៀមអង្គុយកៅអីបម្រុងខណៈ ខ្សែការពារឆ្វេង Nuno Tavares ត្រូវអវត្តមានដោយរបួសសាច់ដុំ។
អ្នកស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ កីឡាករវ័យ ៣៧ ឆ្នាំ Pedro រកបានគ្រាប់បាល់ ៣លើកក្នុងការបង្ហាញខ្លួន Europa League ៣ ដងចុងក្រោយរបស់គាត់ ហើយឥឡូវនេះគាត់អាចក្លាយជាកីឡាករចំណាស់បំផុតដែលស៊ុតបញ្ចូលទីបាន ៤ គ្រាប់ជាប់ៗគ្នា និងត្រៀមបំបែកកំនត់ត្រាមិត្តរួមជាតិអេស្ប៉ាញ Aritz Aduriz ដែលធ្លាប់ធ្វើបាននៅវ័យ ៣៦ ឆ្នាំ និង ១៩៩ ថ្ងៃ) ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMandas; Marusic, Gila, Gigot, Pellegrini; Vecino, Rovella; Tchaouna, Dele-Bashiru, Pedro; Dia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Ludogorets Razgrad
ទន្ទឹមនឹងនេះ Ludogorets នឹងធ្វើដំណើរទៅកាន់ Eternal City ដោយគ្មានកីឡាករប្រេស៊ីលពីរនាក់គឺ Rick និង Caio Vidal ដែលអ្នកទាំងពីរត្រូវបានព្យួរ។ដូច្នេះហើយ កីឡាករអន្តរជាតិប៊ុលហ្គារី Georgi Rusev និង Ivalyo Chochev គឺជាគូប្រជែងក្នុងការចូលមកក្នុងក្រុមដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតលីកក្នុងស្រុកជាមួយ CSKA Sofia កាលពីថ្ងៃអាទិត្យ។ខ្សែបម្រើ Pedrinho អាចចូលលេងវិញក្រោយជាប់បម្រាម១ប្រកួតហើយគាត់អាចចូលរួមជាមួយ Erick Marcus ដែលជាអ្នកស៊ុតបញ្ចូលទីតែមួយគ្រាប់សម្រាប់ក្រុមពេលចូលលេង លើកដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPadt; Fonn Witry, Verdon, Almeida, Son; Rusev, Duarte, Pedrinho, Chochev, Marcus; Duah
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Lazio ២ : ០ Ludogorets Razgrad
ប្រភព:whoscored &sportsmole& sportskeeda

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



