បរទេស៖ ក្រុមនាំមុខតារាង Napoli ដែលសម្លឹងរកឪកាសលើកពាន Serie A ជាលើកដំបូងបានរងបរាជ័យជាលើកទីបីនៃក្របខ័ណ្ឌ Serie A នៃរដូវកាលនេះ ខណៈដែលពួកគេត្រូវ ក្រុមការពារតំណែងជើងឯក AC Milan លត់ក្នុងលទ្ធផល មិនអោយតដៃរួចគឺ៤ ទល់និង០ សម្រាប់ការប្រកួតកាលពីយប់ថ្ងៃអាទិត្យ ។ Napoli នៅតែត្រូវការឈ្នះការប្រកួតចំនួន ៥ ក្នុងចំណោមការប្រកួត១០ដែលនៅសល់ដើម្បីលើកពានលីកកំពូលអ៊ីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ផ្ទុយទៅវិញការប្រកួតនៅសប្តាហ៏ទី២៨នេះវាជាការបរាជ័យដ៏ធំបំផុតរបស់ពួកគេចាប់តាំងពីចាញ់ Atalanta ៥-១ នារដូវកាល២០០៧-២០០៨ មក។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សលទ្ធផលមិនល្អសម្រាប់ការប្រកួតក្នុងទឹកដីរបស់ក្រុមលោក Luciano Spalletti នៅតែនាំមុខ ១៦ ពិន្ទុលើក្រុមលេខ ២ Lazio ខណៈ AC.Milan ឡើងមកលេខ ៣មានគម្លាត២០ពិន្ទុ ។ក្រុមទាំងនេះនឹងជួបគ្នាម្ដងទៀតក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយក្នុងខែនេះ គឺនៅជើងទី១ នាថ្ងៃទី ១២ និង ១៨ ខែមេសា ជាការប្រកួតកាត់សេចក្តី។