
អធិរាជកីឡាកាសដ៏ល្បីល្បាញប្រចាំស្ថាប័នWWE ជាច្រើនជំនាន់ដែលត្រូវបានប្រិយមិត្តស្គាល់ និង មានរហស្សនាម The Undertaker រឺស្តេចខ្មោច។និងមានឈ្មោះផ្សេងទៀតថាៈ ខ្មោចវង្វេងផ្នូរ ,ខ្មោចងើបពីផ្នូរ បានបង្ហាញវត្តមានដ៏គួរអោយភ្ញាក់ផ្អើលប្រកបដោយភាពទាក់ទាញ និង ដ៏កម្រ និងនៅនៅចំពោះមុខកីឡាករខ្សែប្រយុទ្ធស្លាបដ៏ល្បីល្បាញគឺ Cristiano ខណៈក្រុម Al Nassr ត្រៀមប្រកួតពានរង្វាន់ Riyadh Season Cup ជាមួយក្រុម Al Hilal កាលពីថ្ងៃសុក្រ ។
អ្នកកីឡាកាសចូលនិវត្តកាលពីឆ្នាំ២០២០បច្ចុប្បន្នមានវ័យ៥៨ឆ្នាំរូបនេះ មានឈ្មោះពិតថា Mark William Calaway ដែលត្រូវបានប្រិយមិត្តផ្តល់រហស្សនាមផងដែរថា The Phenom(មនុស្សចំលែកខុសគេ) បានធ្វើដំណើរចូលទៅកាន់វាលស្មៅនៅក្នុងសង្វៀនSaudi Arabia’s Kingdom Arena នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរយឺតៗ និងភ្លើងនៅកីឡដ្ឋានបានត្រូវបិទជាមួយសម្លេងសម្គាល់របស់គាត់បានបន្លឺឡើងបន្តិចម្តងៗគួរឱ្យព្រឺព្រួចហើយក្នុងដៃបានកាន់ពាន The Riyadh Trophy ដើម្បីយក ទៅដាក់តាំងបង្ហាញនៅមុខទីលានប្រកួត Saudi Cup Trophy តែម្តង។
ទោះយ៉ាងណាការប្រកួតនេះ Cristiano Ronaldo ដែលបានបង្ហាញពីអារម្មណ៏រំភើបនិងមានភាពញញឺម មិនអាចពាំនាំភាពសប្បាយរីករាយដល់ក្រុមបាន នោះទេ ខណៈ Al-Nassr បានប្រកួតចាញ់ក្រុមគូប្រជែង Al-Hilal ក្នុងលទ្ធផល ២ទល់និង០រកបានដោយកីឡាករSergej Milinković-Savić និង Salem Aldawsari បាននាំឱ្យ Al-Hilal ទទួលជ័យជម្នះតែម្តង។
សម្រាប់ Undertaker វិញវាមិនមែនជាលើកដំបូងសម្រាប់រូបលោកខណៈរូបគេធ្លាប់ធ្វើការប្រកួតចំនួនពីរដងមកហើយនៅប្រទេសនាតំបន់មជ្ឈឹមបូព៌ានេះក្រោយពីនៅឆ្នាំ ២០១៨ រូបគេបានផ្តួលអ្នកកីឡាកាសរុស្សី Rusev ក្នុងការប្រកួតដាក់មឈូស មុនពេលផ្តួលមិត្តរួមជាតិ( Hall of Famer)ដ៏ល្បីល្បាញគឺ Goldberg ក្នុងឆ្នាំ ២០១៩។ប
ប្រភព:The Mirror & Joe
វីដេអូ Undertaker បង្ហាញពាន
(វីដេអូការប្រកួត Al-Nassr vs Al-Hilal)

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



