

(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។

នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលនឹងទទួលបានប្រាក់រង្វាន់ចំនួន ៩.៥លានផោន បន្ថែមទៀត ប្រសិនបើពួកគេបានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយ ដែលនឹងធ្វើឱ្យពួកគេកើនកម្រៃ ៥៣.៨លាផោន៕
ប្រភព៖ BBC

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ […]


