
បរទេស៖ តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho បានផ្ញើការឆ្លើយតបយ៉ាងស្មោះស្ម័គ្រទៅកាន់ Kyle Walker-Peters បន្ទាប់ពីខ្សែការពារ Southampton បានទទួលការរំលោភបំពានជាតិសាសន៍។ Kyle បានទទួលរងការរឹះគន់ជាខ្លាំងបន្ទាប់រូបគេបានស្លាយដល់យុវជនវ័យក្មេង Garnacho អំឡុងការប្រកួតតង់ទីពីរ ដែលបណ្តាលឲ្យយុវជនរូបនេះត្រូវប្តូរចេញភ្លាមៗ ហើយក្រោយចប់ការប្រកួត Kyle បានការរឹះគន់ និងរើសអើងពូជសាសន៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ។
យ៉ាងណាមិញ Kyle Walker-Petter ក៏បានបង្ហោះសុំអភ័យទោសដល់ Garnacho ដែលបានធ្វើឲ្យគេរបួស និងក្រោយមក Garnacho ក៏បានខមមិនឆ្លើយតបទៅវិញថា «ច្រើនជាងបាល់ទាត់។ អរគុណច្រើនចំពោះសាររបស់បងប្រុស នេះគឺជាផ្នែកមួយនៃកីឡាបាល់ទាត់»។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



