• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Garnacho ឆ្លើយតបទៅ Kyle Walker-Peters​ បន្ទាប់ពីរូបគេត្រូវមហាជនរឹះគន់
    Soccer 2 weeks ago 1980 Views

    បរទេស៖ តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho បានផ្ញើការឆ្លើយតបយ៉ាងស្មោះស្ម័គ្រទៅកាន់ Kyle Walker-Peters បន្ទាប់ពីខ្សែការពារ Southampton បានទទួលការរំលោភបំពានជាតិសាសន៍។ Kyle បានទទួលរងការរឹះគន់ជាខ្លាំងបន្ទាប់រូបគេបានស្លាយដល់យុវជនវ័យក្មេង Garnacho អំឡុងការប្រកួតតង់ទីពីរ ដែលបណ្តាលឲ្យយុវជនរូបនេះត្រូវប្តូរចេញភ្លាមៗ ហើយក្រោយចប់ការប្រកួត Kyle បានការរឹះគន់ និងរើសអើងពូជសាសន៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ។

    យ៉ាងណាមិញ Kyle Walker-Petter ក៏បានបង្ហោះសុំអភ័យទោសដល់ Garnacho ដែលបានធ្វើឲ្យគេរបួស និងក្រោយមក Garnacho ក៏បានខមមិនឆ្លើយតបទៅវិញថា ​«ច្រើនជាងបាល់ទាត់។ អរគុណ​ច្រើន​ចំពោះ​សារ​របស់​បង​ប្រុស នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កីឡា​បាល់ទាត់»។