FIFA បង្ហាញការមិនគោរពចំពោះ CR7 នៅកម្មវិធីចែកពានរង្វាន់យប់មិញ
ទំហំអក្សរ
តូច
ធំ
បរទេស៖ អ្នកគាំទ្របាល់ទាត់ជាច្រើនបានបង្ហាញការមិនសប្បាយចិត្ត ចំពោះការរៀបចំរបស់ FIFA សម្រាប់កម្មវិធីប្រគល់ពានរង្វាន់កាលពីយប់មិញ ដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឈ្នះពាន FIFA Best Men’s Player, អ្នកចាំទី Emiliano Martinez បានឈ្នះពានជាអ្នកចាំទីល្អជាងគេ និងគ្រូបង្វឹកលោក Lionel Scaloni បានឈ្នះគ្រូបង្វឹកល្អជាងគេ ខណៈអ្នកគាំទ្រល្អជាងគេក៏ប្រគល់ជូនអាហ្សង់ទីនដូចគ្នា។
អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញលេងហើយ! MAN UTD ចូលចែចូវខ្សែប្រយុទ្ធ Real Madrid រូបនេះ
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃកម្មវិធី អ្នកគាំទ្រមានអារម្មណ៍ថា Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ ត្រូវបានគេមិនគោរព បន្ទាប់ពីពួកគេបានបង្ហាញវីដេអូរបស់បុរស Al Nassr រូបនេះពេលដែលកំពុងអង្គុយនៅលើកៅអីបម្រុង។
No posts