បរទេស៖ Chelsea បានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមថ្វីជើងក្រុមមាន់ខ្នាយមាស Tottenham Hotspur សម្រាប់ការប្រកួត ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យទី២៦ ខែកុម្ភៈក្រោយចាញ់ Southampton ១:0 កាលពីសប្តាហ៏មុន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សSpurs ដែលឈ្នះបីដងនិងចាញ់២លើកសម្រាប់៥ប្រកួតចុងក្រោយដោយ លេងបានយ៉ាងល្អក្រោយប្រកួតចុងក្រោយក្នុងផ្ទះក៏បានផ្តួលក្លឹបគូប្រជែងទីក្រុងឡុងដ៏គឺ West Ham United ផងដែរ។ ម្ចាស់ផ្ទះTottenhamនៅមិនទាន់មានគ្រូបង្វឹកលោក Antonio Conte ចូលមកដឹកនាំនោះទេទោះបីបានជាសះស្បើយក្រោយកា រវះកាត់ជំងឺក្រួសក្នុង ថង់ប្រម៉ាត់ ខណៈក្រុមលោកGraham Potter បង្ហាញទម្រង់លេងមិនបានល្អទេបន្ទាប់ពីស្មើ៣ដង និងចាញ់ ២ ដង ក្នុងការប្រកួត ៥ លើកចុងក្រោយ។សម្រាប់ការប្រកួតនេះផងដែរ Thiago Silva មានបញ្ហារបួសត្រូវប្តូរជំនួសដោយWesley Fofana ខណៈ Hakim Ziyech ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។