Close
Sponsor ads Featured-Image
គ្រូ Chelsea បង្ហើបថា មានគេគំរាមសម្លាប់លោក និងក្រុមគ្រួសារ
ទំហំអក្សរ
តូច
ធំ

លោក Graham Potter ដែលជាអ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ក្លឹបតោខៀវ Chelsea បានបង្ហើបថា គាត់និងក្រុមគ្រួសារបានទទួលសារអំពីការគំរាមសម្លាប់អំឡុងពេលដែលដ៏អាក្រក់នៅក្លឹប Chelsea នាពេលបច្ចុប្បន្ននេះ។ បុរសវ័យ៤៧ឆ្នាំរូបនេះបានដឹកនាំក្លឹប Chelsea មិនបានទទួលលទ្ធផលល្អឡើយ តាំងពីចូលកាន់តំណែងមក បន្ទាប់ពីលោក Thomas Tuchel ដែលត្រូវបានក្លឹបបញ្ចប់តំណែង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Graham Potter has received sickening messages during Chelsea's poor run

ads

ទោះបីជាយ៉ាងណាក៏ដោយលោក Todd Boehly ដែលជាម្ចាស់ក្លឹបបច្ចុ​ប្បន្ននៅតែមានជំនឿជឿជាក់យ៉ាងខ្លាំងលើលោក Potter ដោយគាត់បានផ្តល់ទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់រូបលោកចាយកាលពីទីផ្សារដោះដូរខែមករាកន្លងទៅ។ យ៉ាងណាមិញលោក Potter នៅតែមិនទាន់អាចស្រោចស្រង់ក្លឹបមួយនេះបានល្អនៅឡើយ ដោយក្នុងសន្និសិទ្ធិសារព័ត៍មានកាលពីម្សិលមិញរូបលោកបានចេញមកបង្ហើបថា ខ្លួន និងក្រុមគ្រួសារបានទទួលរងការគំរាមកំហែងពីអ្នកគាំទ្រ Chelsea។ លោក Potter បាននិយាយប្រាប់ Skysport ថា: “ទោះបីជាខ្ញុំទទួលបានការគាំទ្រមែន ប៉ុន្តែខ្ញុំក៏មិនទទួលសារល្អផងដែរ ដែលសារទាំងអស់នោះគឺចង់ឃើញខ្ញុំ និងក្រុមគ្រួសារទាំងមូលស្លាប់។ ដែលវាគឺមិនអាចទទួលយកបានឡើយ”

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ
featured image

(អង់គ្លេស)៖ លោក Enzo Maresca ដែលជាគ្រូបង្គោលក្លឹបតោខៀវ Chelsea បានដាក់គោលដៅផ្ទេរចរចាទិញខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យគឺ Alejandro Garnacho របស់បិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មី Premier League ២០២៥/២៦ ដើម្បីមកពង្រឹងតំបន់ស្លាប ក្រោយ Sancho ត្រឡប់មក Old Trafford វិញ ខណៈក្លឹបនៅ Napoli កំពុងតែចាប់អារម្មណ៍៕អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728