
ប្រធានក្លឹប PSG លោក Nasser Al-Khelaifi នៅតែបារម្ភពីការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ស្របពេលពាក្យចចាមអារ៉ាមមិនទានផ្លូវការណ៏នៅតែបន្តកើតមានសម្រាប់ការផ្លាស់ទៅកាន់ក្រុមអធិរាចស Real Madrid។ប្រភពពី El Nacional បានបញ្ជាក់ថា ផែនការដំបូងគឺ លក់Neymar និងការចាកចេញរបស់ Leo Messi ទោះយ៉ាងណា ប្រធានក្លឹប រូបនេះ កំពុងត្រៀម ចង់ធ្វើរឿង៤ចំនុចនេះអោយបានជោគជ័យដើម្បីចងចិត្តលោកប្អូន Mbappe កុំអោយចាកទៅកាន់ទឺកដីSantiago Bernabeu បាន។
ជំហ៊ានទី១ និងទីពីរ:គឺពួកគេកំពុងសម្លឹងរកកីឡាករដើម្បីជំនួស Neymar និង Messi ខណៈក្រុមមានគោលដៅនាំយកកីឡាករ អន្តរជាតិបារាំង គឺខ្សែប្រយុទ្ធស្លាប Marcus Thuram របស់ក្រុម Mochengladbach និងខ្សែប្រយុទ្ធបារាំងម្នាក់ទៀតពី Frankfurt កីឡាករ Randal Kolo Muani ខណៈពួកគេកំពុងបង្ហាញទម្រង់លេងលេចធ្លោនៅក្របខ័ណ្ឌ Bundesliga និងព្រឹត្តិការណ៏ World Cup ជាមួយក្រុមមាន់គកបារាំង។
ជំហ៊ានទីបី PSG ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្សែបម្រើបារាំងម្នាក់ទៀតគឺ Manu Kone ដែលកំពុងលេងអោយ Mönchengladbach ដូចគ្នា។ ហើយជំហ៊ានទី៤ចុងក្រោយ.ការចុះហត្ថលេខាដ៏សំខាន់ចុងក្រោយដែលត្រូវតែធ្វើដោយខានមិនបាននោះគឺ Zinedine Zidane ដែលMbappe យល់ថានិងអាចធ្វើអោយរូបគេមានបច្ចេកទេសលេងរីកចម្រើនស្របពេលគ្រូបង្វឹកបច្ចុប្បន្នលោក Christophe Galtier កំពុងស្ថិតក្នុងការតាមដាន និង វាយតម្លៃ បន្ទាប់ពី Mbappe មិនសប្បាយចិត្តនឹងទម្រង់ដឹកនាំរបស់គាត់។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



