Lukaku ព្យាយាមរកឃើញគ្រាប់បាល់ជ័យជំនះអោយ Inter Milan ផ្តួល Porto (មានវីដេអូ)

Published 3 years ago
921 Views
ទំហំអក្សរ
តូច
ធំ

ក្នុងនាមកីឡាករបម្រុងខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់បាល់វាយបកក្រោយស៊ុតបញ្ជូលទីបន្ថែមក្រោយតែតប៉ះបង្គោលទី នៅនាទីទី៨៦ ខណៈម្ចាស់ផ្ទះ Inter Milan បានផ្តួលក្រុម Porto ដែលនៅសល់តែគ្នាតែ១០ នាក់។ ទោះយ៉ាងណាPorto មានគ្នាលេងតែ១០នាក់បន្ទាប់ ពីកីឡាករ Otavio ដទទួលកាតលឿងលើកទីពីរក្រោយបង្កកំហុសលើ Calhanoglu ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃពុធ នៅកីឡដ្ឋាន San Siro។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្លឹបយក្សព័រទុយហ្គាល់ Porto មានឱកាសពីរដងកំលុងពេលលទ្ធផលមិនទាន់មានក្រុមណានាំមុខ ប៉ុន្តែអ្នកចាំទី Andre Onana របស់ Inter Milan បានជួយសង្រ្គោះបាល់ពីសំណាក់កីឡាករ Zaidu Sanusi និង Mehdi Taremi ។ ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio do Dragao របស់ Porto នៅថ្ងៃអង្គារ ទី ១៤ ខែមីនា២០២៣នេះ។ទោះយ៉ាងណា Otavio នឹងខកខានការប្រកួតជើងទីពីរ ប៉ុន្តែ Porto មានបំណងចង់ទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតក្នុងផ្ទះនៅរយៈពេល ៣ សប្តាហ៍បន្ទាប់ទៀតនោះ។

Article Tags
Related Articles
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728