

អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Enzo Maresca បានបង្ហើបអោយដឹងថា ខ្សែប្រយុទ្ធ Pedro Neto មានការសោកស្ដាយនិងសោកសង្រេងយ៉ាងខ្លាំង បន្ទាប់ពីបាត់បង់មិត្តរួមជាតិព័រទុយហ្គាល់ Diogo Jota ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមួយប្អូនប្រុសគឺ Andre Silva បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី៣ កក្កដា
២០២៥។

ថ្លែងនៅក្នុងបទសម្ភាសន៍សារព័ត៌មានមុនការប្រកួត១/៤ ផ្តាច់ព្រ័ត្រ FIFA Club World Cup របស់ Chelsea ជាមួយ Palmeiras នៅថ្ងៃសៅរ៍គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maresca បានបញ្ជាក់ថា: Neto កំបពុងមានភាពសោកសៅបំផុត ក្រោយមរណៈភាពរបស់ Jota ដូច្នេះយើអាចនឹងត្រូវទុកពេលអោយគាត់បានសម្រាកពេលជួបក្រុមមកពីប្រេស៊ីលនៅថ្ងៃសៅរ៍ខាងមុខនេះ។ប៉ុន្តែវាជាការសម្រេចចិត្តទាំងស្រុងរបស់ Pedro ប្រសិនបើគាត់ចង់លេងទល់នឹង Palmeiras។ ខ្ញុំបានជជែកគ្នានៅព្រឹកនេះ។ យើងនៅតែគាំទ្រការសម្រេចចិត្តណាមួយដែលគាត់និងធ្វើ។
គួររំលឹកថាក្នុងនាមមិត្តរួមជាតិ Neto និង Jota ទាំងពីរនាក់ទើបតែបានឈ្នះពានរង្វាន់ UEFA Nations League កាលពីប៉ុន្មានសប្តាហ៍មុនជាមួយគ្នា ខណៈអ្នកទាំងពីរជាមិត្តស្និទ្ធស្នាលនឹងគ្នាខ្លាំង ដោយធ្លាប់ជាមិត្តរួមក្រុមនៅ Wolves ក្នុងរដូវកាល ២០១៩-២០កន្លងមកផងដែរ។
ប្រភព:Dailpost
វីដេអូ:

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

