

មួយរយៈចុងក្រោយនេះសារពត៌មានក្នុងស្រុកបានចុះផ្សាយពីទំនាក់ទំនងស្នេហាក្តៅគគុករវាងកីឡាករឆ្នើមវ័យក្មេង Lamine Yamal ជាមួយនារីដែលមានវ័យច្រើនជាងរូបគេដែលភាគច្រើនមិនតិចជាង១០ឆ្នាំនោះទេ។ ទោះយ៉ាងណារឿងរ៉ាវទាំងនេះមិនមែនជាចំនុចរសើបដែលក្លឹប Barcelona លើកយកមកនិយាយឡើយ តែផ្ទុយទៅវិញនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានព្រមានថា ក្លឹបពួកគេមិនមែនយោគយល់គ្នា ត្រឹមតែមនោសញ្ចេតនាមិត្តភ័ក្តិនោះឡើយ ។លោក Deco បានលើកឡើងដូច្នេះខណៈក្លឹបជើងឯក La Liga កំពុងលើកឡើងពីការ ផ្លាស់ប្តូរដ៍មានសក្តានុពលសម្រាប់ Nico Williams ពីក្លឹប្រជែងលីកគឺ Athletic Bilbao ។ គួររំលឹកថា Williams បច្ចុប្បន្នមានវ័យ ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយ Barcelona រួចហើយខណៈឥឡូវនេះកំពុងរង់ចាំការចរចារបញ្ចប់រវាងក្រុមទាំងពីរប៉ុណ្ណោះ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អតីតខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់លេងអោយ Barcelona ព្រមទាំងក្រុមតោខៀវ Chelsea លោក Deco បន្ថែមថាៈ សម្រាប់ Nico បច្ចុប្បន្នឈ្មោះរបស់គាត់គឺកំពុងដំណើរការនៅលើតុរួចហើយកាលពីរដូវកាលមុន និងមកដល់ពេលនេះគោលបំណងនៃការចុះហត្ថលេខានាំយករូបគាត់គឺនៅតែបន្តជាអាទិភាព ផ្ទុយទៅវិញ មត្តភាពរបស់ពួកគេទាំងពីរមិត្តថាក្នុងក្រុមអេស្បាញ និង ក្រៅឆាក គឺត្រឹមតែជាភាពជាក់ស្តែងដែលជា Credit ក្នុងនាមមិត្តរួមជាតិ។ ប៉ុន្តែសូមចាំថានេះមិនមែនជាក្លឹបសម្រាប់មិត្តភក្តិចង់ចេញចូលស្រេចតែចិត្តទេ យើងនៅទីនេះដើម្បីធ្វើការរួមគ្នានិងដើម្បីគោលដៅជ័យជំនះសម្រាប់ក្លឹប។
ប្រភព:Dailypost
វីដេអូ:

