

ក្លឹប At.Bilbao បានច្រានចោលសំណើរដេញថ្លៃជាលើកទីពីរពីក្រុម Barcelona សម្រាប់រដូវកាលទីពីរ លើសំណើរផ្ទេរយកខ្សែបម្រើ-ស្លាប Nico Williams ខណៈកីឡាករសញ្ជាតិអេស្ប៉ញអ្វីបានធ្វើគួរអោយនឹកស្មានមិនដល់នោះគឺ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១០ឆ្នាំ(១ទសវត្ស)ឯណោះជាមួយក្រុម At.Bilbao ជាមួយតម្លៃទិញផ្តាច់កុងត្រាត្រូវបានក្លឹបដាក់ក្នុងកិច្ចសន្យាប្រមាណ ៩៥លានយូរ៉ូ ខណៈកិច្ចសន្យាចាស់ មានត្រឹម៦០លានយូរ៉ូប៉ុណ្ណោះនិងផុតសុពលភាពនៅឆ្នាំ២០២៧នោះ។

គួររំលឹកថាកីឡាករវ័យ ២២ ឆ្នាំនិងជាសមាជិកជ័យលាភី Euro ២០២៤រូបនេះត្រូវបានពត៌មានជាច្រើនចុះផ្សាយប្រៀបដូចជាផ្លូវការណ៍អាចទទួលយកបាន ប៉ុន្តែទីបំផុតវាគ្រាន់តែជាពាក្យចចាមអារ៉ាម ខណៈការផ្ទេរទៅកាន់ក្រុមយក្សកាតាឡាននៅរដូវក្តៅនេះវាត្រឹមតែជាកានិយាយតគ្នាពីមាត់មួយទៅមាត់មួយ និង ត្រឹមតែជាការចរចារដែលកើតមានឡើងពិតមែនប៉ុន្តែ មិនទទួលបានលទ្ធផលផ្លែផ្កានោះទេ ខណៈពិភាក្សាជាច្រើនសប្តាហ៍រវាង Barcelona និងជំរុំរបស់កីឡាករ At.Bilbao គឺមិនទទួលផលវិជ្ជមាននោះទេ ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្លឹប លោក Williams បានលើកឡើងថាៈ “នៅពេលនិយាយអំពីការសម្រេចចិត្ត អ្វីដែលសំខាន់បំផុតគឺចិត្ត នឹង បេះដូងរបស់អ្នក។ខ្ញុំនៅកន្លែងដែលខ្ញុំចង់នៅជាមួយនឹងប្រជាជនរបស់ខ្ញុំនេះគឺជាផ្ទះរបស់ខ្ញុំ។ សម្រាប់ Williams បង្ហាញខ្លួនសម្រាប់ At.Bilbao ១៦៧ប្រកួតស៊ុតបញ្ចូលទីបាន៣១គ្រាប់។
ក្រៅពីបរាជ័យលើការនាំយក Williams ក្លឹបកំពុងបង្វែរគោលដៅលើកីឡាក Luis Diaz និង Nico William ពីក្រុម Liverpool និ Barcelona មករួមក្រុម ប៉ុន្តែដំណើរការយ៉ាងណានោះគឺមិនទាន់ដឹងច្បាស់នៅឡើយទេ។
ប្រភព:Goal&BBC
វីដេអូ:

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible