

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli កំពុងនិយាយដោយផ្ទាល់ទៅកាន់កីឡាករតែម្តង។
Sancho នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយទាក់ទងនឹងក្លឹបបន្ទាប់របស់គាត់នៅប៉ុន្មានថ្ងៃខាងមុខនេះខណៈមើលឃើញជាក់ស្តែងអតីតយុវជនថ្នាល Watford និង Man.City មិនទាន់ដឹងច្បាស់ថាខ្លួនឯងមានឈ្មោះក្នុង បញ្ជីប្រើប្រាស់សម្រាប់រដូវកាលថ្មី ២០២៥-២០២៦ឡើយ ពោលគឺបន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim មិនបានដាក់ឈ្មោះរូបគេនិងមិត្តរួមក្រុម៣នាក់ផ្សេងទៀតសម្រាប់ដំណើរទស្សនាចរណ៍មិត្តភាពទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកក្កដា និង ដើមខែសីហា ២០២៥ខាងមុខ។
ប្រភព:Dailypost



