
ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។
សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim បានប្រាប់កីឡាករវ័យ ២០ ឆ្នាំកាលពីខែឧសភាថាគាត់អាចស្វែងរកក្លឹបថ្មីនៅមុនចាប់ផ្តើមរដូវកាលនេះ។
គួរកត់សម្គាល់ផងដែរថាខ្សែបម្រើស្លាបរូបនេះបានខឹងនឹងលោក Amorim ជាមួយនឹងការអត្ថាធិប្បាយជុំវិញការមិនសប្បាយចិត្តបន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Europa League ខណៈអតីតយុវជនក្លឹប At.Madrid បានត្រឹមលេងជាកីឡាករបម្រុង។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



