Close
Sponsor ads Featured-Image
រុះរើឈុតធំហើយ! គ្រូ Man.Utd មិនដាក់ឈ្មោះកីឡាករ៤រូប ក្នុងការប្រកួតទេសចរណ៍មិត្តភាពនោះទេ
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Ruben Amorim បើមិនមានអ្វីប្រែប្រួលនោះទេ រូបលោកនឹងមិនដាក់បញ្ចូលកីឡាករបួននាក់ចូលរួមជាមួយក្រុមក្នុងដំណើរទៅធ្វើការប្រកួតទេសចរណ៍កំដៅសាច់ដុំ មុនបើករដូវកាល របស់ Manchester United នៅសហរដ្ឋអាមេរិកនោះឡើយ។ កំលុងពេលបង្កើនការផ្ទេរយកកីឡាករឆ្នើមៗមកពង្រឹងក្រុមអតីតគ្រូបង្វឹក Sporting CP កំពុងបង្កើនប្រសិទ្ធិភាពការងារបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពី Wolver និង បន្តការចរចារផ្ទេរយក Bryan Mbuemo ពីក្រុម Brentford បន្តទៀត។
ផ្ទុយទៅវិញមានកីឡាករ ៤រូបដែលរូបលោកនិងមិនដាក់បញ្ចូលឈ្មោះសម្រាប់ដំណើរការប្រកួតមិត្តភាពនោះឡើយ និងកំពុងត្រូវបានភ្នាក់ងារជាតំណាងរបស់ពួកគេសម្លឹងរកក្លឹបថ្មីបណ្តើរៗហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

.Alejandro Garnacho

ads

Ruben Amorim sends brutal message to Alejandro Garnacho as Man Utd boss  tells players he will stay on next season | Goal.com India

ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹប Chelsea ចាប់អារម្មណ៍ ខណៈជើងឯក SerieA  Napoli ធ្លាប់បានដេញថ្លៃទឹកប្រាក់ប្រមាណ៤៥លានផោនតែត្រូវ Man.Utd បដិសេធ។

.Jadon Sancho

Mirror Football on X: "Ruben Amorim has made his feelings clear on Jadon  Sancho after Chelsea paid £5m to send him back to Manchester United  https://t.co/yuw4hMPeUB https://t.co/OAlwSVtVSd" / X

Chelsea បានបដិសេធនូវឱកាសក្នុងការចុះហត្ថលេខាក្នុងតម្លៃ ២៥ លានផោន សម្រាប់ខ្សែបម្រើស្លាបដែលបានលេងខ្ចីជើងនៅរដូវកាលចាស់ហើយជួយអោយពួកគេលើកពាន Uefa Conference League  និង ជំនួសមកវិញនូវការបង់ប្រាក់ពិន័យចំនួន ៥ លានផោនដើម្បីបញ្ជូនគាត់ត្រលប់ទៅ Old Trafford វិញ។នបច្ចុប្បន្នមានវ័យ២៥ឆ្នាំ Sancho ធ្លាប់សាងកេរ្ត៍ឈ្មោះនៅលីកកំពូលអាឡឺម៉ង់ជាមួយ Borussia Dortmund ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន ៥៣ គ្រាប់និងAssist ៦៧លើក ក្នុងការបង្ហាញខ្លួន ១៥៨ប្រកួត ។

.Macus Rashford

Ruben Amorim reveals how Marcus Rashford can win back his place at Man  United - and insists his team-mates 'understand' exactly why the star has  been frozen out | Daily Mail Online

Newcastle ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ជាក្រុមមួយកំពុងសម្លឹងមើលអតីតកីឡាករយុវជនថ្នាល Marcus Rashford ដែលធ្លាក់ចេញពីការប្រើប្រាស់របស់លោក Amorim និងត្រូវបាន Aston Villa ខ្ចីជើងកាលពីរដូវកាលចាស់។ ហើយទីបញ្ចប់គ្រូបង្វឹកលោកUnai Emery មិនសម្រេចទិញយកជាខ្សែប្រយុទ្ធស្លាបអន្តរជាតិអង់គ្លេសរូបនេះជាអចិន្រ្តៃយ៍នោះឡើយ។ ទោះយ៉ាងណាគ្រូបង្វឹកលោក Eddie Howe មានក្តីបារម្ភចំពោះការ រក្សាទុកកីឡាករឆ្នើមផ្សេងទៅវិញទេគឺ Anthony Gordon និង Alexander Isak អោយបន្តលេងអោយក្រុមបានយូរឆ្នើមទៀតនោះ។

៤.Antony

Ruben Amorim lays out ultimatum to Antony to finally get £86m Man Utd star  firing - The Mirror

៤.Antony
Antony បានចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០២២ ក្នុងតម្លៃកំនត់ត្រា ៨៦ លានផោនពី Ajax ប៉ុន្តែ ក្តីសុបិន្តទទួលបានជោគជ័យរបស់គាត់នៅ Old Trafford បានប្រែទៅជាជូរចត់យ៉ាងឆាប់រហ័ស។ បើទោះបីជាបង្ហាញខ្លួនបាន ៩៦ ដង តែកីឡាករវ័យ ២៥ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះបានស៊ុតបញ្ចូលទីបានតែ១២គ្រាប់ និង assist ប្រាំដង ប៉ុណ្ណោះជាមួយ Man.Utd។ទោះយ៉ាងណាក្រោយពីលេងខ្ចីជើងនៅ Real Betis Antony បានដើរតួសំខាន់ជួយក្រុម និង ជួយអោយពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Conference League ជាមួយការរកគ្រាប់បាល់បាន៦គ្រាប់និង ៦Assist ក្នុងការប្រកួតសរុប២៦ដង។

ប្រភព:Givemesport

អត្ថបទកំពុងចាប់អារម្មណ៍៖
ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ)
featured image

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford  វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30