

នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Townខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។

បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង Chelsea គឺ Felipe Luiz។ កាតកាតក្រហមលើកទីពីររបស់គាត់ក្នុងការប្រកួតចំនួនបួនលើកចុងក្រោយធ្វើអោយគាត់ត្រូវព្យួរនៅក្នុងការប្រកួតចំនួនពីរសម្រាប់ព្រឹត្តការណ៍ Premier League និង Club World Cup ។ដូច្នេះសមាជិកថ្មី Delap អាចនិងចាប់ផ្តើមការប្រកួតបន្ទាប់ ពេលជួបក្រុមក្រុមទុយនីស៊ី ES Tunis និងការប្រកួតបើករដូវកាល Premier League នៅទឹកដីក្រុម Crystal Palace ។ សម្រាប់ Jackson អតីតកីឡាករ Villareal រូបនេះពិតជាកាក់កបនិងកាតក្រហមណាស់ ដោយគិតមកដល់រយៈពេលនេះរូបគេទទួលបានកាតលឿងចំនួន១៨ហើយ គិតចាប់តាំងពីផ្ទេរមក Chelsea នៅឆ្នាំ ២០២៣មក
ប្រភព:BBC
វីដេអូ:

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]


