ក្រុមបិសាចក្រហម Man United គ្រោងនឹងសំណើរពីការផ្តល់ជូនពីក្លឹបណាមួយដែលចង់បានអ្នកចាំទីដៃទី១ Andre Onana ដើម្បីបង្កើនហិញ្ញវត្តុនាំយកកីឡាករថ្មីម្នាក់ផ្សេងទៀតមជំនួសរូបគេ នេះបើយោងតាមការអះអាងរបសអតីតប្រធានក្រុមគ្រូបង្វឹកកាយវប្បកម្មរបស់ក្លឹបបានចុះផ្សាយ ។ប្រភពពីគេហទំព័រFootbal Insider បានចុះផ្សាយថាលោក Ruben Amorim ចង់បានកីឡាករអ្នកចាំទីថ្មីជំនួសកីឡាករវ័យ ២៩ ឆ្នាំនៅរដូវក្តៅនេះមែនទែនហើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ផងដែរថាកាលពីខែមេសាកន្លងទៅ លោក Amorim ធ្លាប់ត្រូវបានគេហទំព័រ Foodball Insider បញ្ជាក់ថាចង់បញ្ចេញអតីតកីឡាករ Inter Milan និង Ajax រូបនេះនូវទឹកប្រាក់ប្រមាណ៥០លានផោនផងដែរ ខណៈកីឡាករសញ្ជាតិកាមរ៉ូន Onana បង្ហាញខ្លួននៅរដូវកាលចាស់បាន ៥០ប្រកួត និងជួយអោយក្រុម Man.Utd ឈានដល់វគ្គផ្តាច់ព្រ័ត្រែEuropa League ប៉ុន្តែក្លឹបបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខរៀងទី១៥ឯណោះ។

ប្រភពដដែលបន្តថាក្លឹប Man.Utd កំពុងសម្លឹង និង ដាក់គោលដៅអាទិភាពចង់បានអ្នកចាំទីសមាជិកជ័យលាភី World Cup ២០២២កីឡាករអន្តរជាតិអាហ្សង់ទីន Emi Martinez មានវ័យ៣២ឆ្នាំមកកាន់ទឹកដី Old Trafford ខណៈសាម៉ីខ្លួនត្រៀមចាកចេញពីAston Villa ក្នុងពេលដ៍ខ្លីខាងមុខនេះ។
ប្រភព:FootballInsider
