ធ្ងន់កហើយ! FIFA ដាក់ពិន័យ៤ឆ្នាំ«លើតារាឆ្នើម Chelsea រូបនេះ»ជុំវិញសារធាតុហាមឃាត់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ខ្សែបម្រើឆ្នើម Mykhailo Mudryk របស់ក្រុមតោខៀវ Chelsea កំពុងប្រឈមទៅនឹងបម្រាមពិន័យ ៤ឆ្នាំ របស់ FIFA បន្ទាប់ពីសហព័ន្ធអង់គ្លេស FA រកឃើញថាមានការប្រើប្រាស់សារធាតុហាមឃាត់នាពេលកន្លងមក។ ខ្សែបម្រើអ៊ុយក្រែន មានវ័យ២៤ឆ្នាំរូបនេះ ត្រូវបាន FA ដកបញ្ឈរជើងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០២៤ ក្រោយពេលពិនិត្យទឹកនោមឃើញមានសារធាតុលើកកម្លាំង ដែលអាចប្រឈមទៅនឹងបម្រាមចាប់ពី ៤ឆ្នាំឡើងទៅទៀតផងពី FIFA។ នៅក្នុងការធ្វើតេស្តស្វែងរកសំណាកគំរូនេះដែរ Mudryk ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបដិសេធថា ពុំដែលធ្វើខុសទៅនឹងបម្រាមណាមួយឡើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះជាយ៉ាងណា រូបគេពុំបានលេងប្រកួតណាមួយឡើយជាមួយ Chelsea គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មក មុនពេលត្រូវបានដកចេញពីក្រុមជាផ្លូវការចាប់ពីថ្ងៃទី០១ ខែធ្នូ។ រូបគេមិនអាចចូលរួមសូម្បីតែហ្វឹកហាត់ បើទោះបីជា Mudryk ទទួលបានការគាំទ្រពីក្លឹបក៏ដូចជាក្រុមគ្រូពេទ្យក៏ដោយ៕

ប្រភព៖ BBC
Article Tags
Related Articles