តស់មកស្គាល់ពីរូបរាងបាល់ Premier League ថ្មី «សម្រាប់រដូវកាល ២០២៥/២៦»
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូល Premier League របស់ប្រទេសអង់គ្លេស បានដាក់បង្ហាញនូវរូបរាងបាល់ថ្មី សម្រាប់លេងក្នុងរដូវកាលឆ្នាំ ២០២៥/២០២៦ ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ។ បាល់ថ្មីនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន PUMA នឹងដាក់ឱ្យលេងដំបូងផងដែរនៅសហរដ្ឋអាមេរិក នៅពេលក្រុមសមាជិកនៅ Premier League ប្រកួតមិត្តភាពកំដៅសាច់ដុំនៅទីនោះ មុនពេលលេងប្រកួតបើកឆាកសប្តាហ៍ទី១ ចាប់ពីរាត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរជម្រាបផងដែរថា ក្រុមហង្សក្រហម Liverpool ក្នុងនាមជាក្រុមការពារតំណែងជើងឯក Premier League ត្រូវប្រកួតបើកឆាកមុនគេ ដោយត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុម AFC Bournemouth មុនពេល Manchester United ប៉ះ Arsenal នៅ Old Trafford ដែលជាជំនួបធំប្រចាំសប្តាហ៍ទី១ ជើងទី១៕
ប្រភព៖ BBC
Article Tags
Related Articles