Close
Sponsor ads Featured-Image
នោះវីវរហើយ! ក្រោយគ្រូ Spurs ចែកផ្លូវ«កុងត្រាតារាឆ្នើមម្នាក់»ស្ថិតក្នុងភាពមិនច្បាស់លាស់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ បញ្ហាអនាគតរបស់ខ្សែប្រយុទ្ធស្លាប Son Heung-min នៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតក្នុងភាពមិនស្រពេចស្រពិល នៅពេលដែលកិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ នៅសល់តែ១ឆ្នាំ ទៀតប៉ុណ្ណេាះ។ ជាមួយគ្នានេះ កិច្ចសន្យាថ្មីរបស់កីឡាករវ័យ ៣២ឆ្នាំ ត្រូវបានពន្យារពេល ដ្បិតពួកគេកំពុងជាប់ដៃរៀបចំផែនការប្រកួតលក្ខណៈបែបទេសចរណ៍នៅតំបន់អាស៊ី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Interesting detail emerges on Son Heung-min's future as Tottenham make decision on captain | Goal.com

ads

ទន្ទឹមនឹងនេះ Spurs មានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ ២លើកក្រៅទឹកដីអង់គ្លេស ទល់នឹង Arsenal នាថ្ងៃទី៣១ ខែកក្កដា នៅហុងកុង និង ៣ថ្ងៃបន្ទាប់ប៉ះ Newcastle United នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីតាំងដែលអ្នកគាំទ្រក្នុងស្រុកទន្ទឹងរង់ចាំ Idol របស់ពួកគេផងដែរ។

គិតមកទល់នឹងពេលនេះ Spurs ក៏ពុំទាន់ផ្តល់សញ្ញាផ្លូវការណ៍ណាមួយដល់ Son នោះទេ ដោយនៅតែទន្ទឹងរង់ចាំថាតើ គាត់អាចសម្របខ្លួនទៅនឹងទម្រង់លេងថ្មីរបស់អ្នកចាត់ការ Thomas Frank ឬយ៉ាងណានារដូវកាលខាងមុខ?

គួរកត់សម្គាល់ថា Son ជាកីឡាករដ៏សំខាន់របស់ Spurs គិតចាប់តាំងទិញពីក្លឹប Bayer Leverkusen របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ដោយរកបាន ១៧៣គ្រាប់ ពីការចូលលេងសរុបដល់ទៅ ៤៥៤ប្រកួត ក្នុងនាមខ្សែប្រយុទ្ធលេចធ្លោមួយរូបនៅ Premier League ផងដែរ៕

Time to Move On: What's Next For Son Heung-min? - K League United | South Korean football news, opinions, match previews and score predictions

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid
featured image

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះដឹងតែផ្អៀងហើយ ! ប្រធានាធិបតីអាមេរិកនិងចូលរួមទស្សនាព្រឹត្តការណ៍​​ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo  កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30