

ក្រុមអធិរាជស Real Madrid បានបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករជំនាញប្រើប្រាស់ជើងឆ្វេងបានល្អគឺ Franco Mastantuono ក្នុងនាម ជាកីឡាករក្មេងបំផុតពីក្លឹបយក្សអាហ្សង់ទីនRiver Plate ។មានន័យថាក្លឹបដែលធ្លាប់បណ្តុះបណ្តាលកីឡាករឆ្នើមៗ River Plate នឹងទទួលបានប្រាក់តម្លៃខ្លួនប្រមាណ ៤៥ លានអឺរ៉ូដែលជាការបង់ផ្តាច់លក្ខខណ្ឌបញ្ចប់កុងត្រា កីឡាករវ័យ ១៧ ឆ្នាំរូបនេះនិងជាការបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លឹបអាហ្សង់ទីនផងដែរ។

គួរកត់សម្គាល់ថាខ្សែបម្រើ-ប្រយុទ្ធមានកំពស់ ១ម៉ែត្រ៧៧សង់ទីម៉ែត្ររូបនេះបានបង្ហាញខ្លួនចូលលេងជាទៀងទាត់សម្រាប់ក្រុមជម្រើសដំបូង River Plate ក្នុងរយៈពេលពីររដូវកាលកន្លងមក ហើយជាកីឡាករវ័យក្មេងបំផុតដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតជំនួបកំពូលជាមួយក្លឹបគូប្រជែងដ៍ជូរចត់គឺ Boca Juniors ។ ហើយសម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ កាលពីសប្តាហ៍មុន គាត់បានជាប់កំនត់ត្រាជា កីឡាករវ័យក្មេងបំផុតរបស់អាហ្សង់ទីនដោយចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតជម្រុះ World Cupទទួលបានជ័យជំនះ១ទល់និង០លើក្រុម ឈីលី។
Mastatuno និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំមួយឆ្នាំនៅពេលគាត់ឈានចូលវ័យពេញកំលោះ ១៨ឆ្នាំ នៅថ្ងៃទី ១៤ ខែសីហាខាងមុខ ខណៈរូបគេជាសមាជិកថ្មីទី ៣ របស់ Real Madrid ក្រោយការមកដល់របស់ខ្សែការពារ Trent Alexander-Arnold ពី Liverpool និង Dean Huijsen ពី Bournemouth ។
ប្រភព:BBC
វីដេអូទី១: Mastantuono រកគ្រាប់បាល់ទល់ Boca Junior
វីដេអូទី២: ជំនាញ Mastantuono

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


