

(អង់គ្លេស)៖ វីរបុរស Manchester United លោក Dwight Yorke និង Paul Scholes យល់ឃើញដូចគ្នាថា ក្លឹបត្រូវតែចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Eberechi Eze ខណៈរូបគេមានតម្លៃខ្លួនប្រមាណ ៦៨លានផោន។ ជាមួយគ្នានេះ Eze មានវ័យ ២៦ឆ្នាំ កំពុងមានភាពលេចធ្លោខ្លាំង គិតចាប់តាំងពីចូលរួមជាមួយ Crystal Palace ក្នុងឆ្នាំ២០២២។ មុនបញ្ចប់រដូវកាល២០២៤/២៥ រូបគេស៊ុតបាន ១៤គ្រាប់ នឹងបង្កើតឱកាស ១១លើក ដល់មិត្តរួមក្រុម ក្រោមការដឹកនាំរបស់លោក Oliver Glasner ។

ទន្ទឹមនឹងនេះ Eze ក៏ជាអ្នកស៊ុតបំបាក់ Man United វគ្គផ្តាច់ព្រ័ត្រ FA Cup ជួយក្រុម Crystal លើកពានក្របខ័ណ្ឌអង់គ្លេសលើកដំបូង រូបគេពេលនេះ ក៏ជាបុគ្គលមានការចាប់អារម្មណ៍ពីក្លឹបរួមលីគ ជាពិសេស Tottenham Hotspur ផងដែរ ។
គួរបញ្ជាក់ផងដែរថា តម្លៃខ្លួន Eze បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងតម្លៃផ្ទេរចេញប្រមាណ ៦៨លានផោន ក្នុងកិច្ចសន្យាផ្ទេរជាមួយ Palace ដែលអាចនឹងត្រូវបានធ្វើឡើងនៅរដូវក្ដៅនេះ។ កាលពីខែមុន អតីតមិត្តរួមក្រុមរបស់បិសាចក្រហម Scholes គឺ Dwight Yorke ក៏បានជម្រុញឱ្យ Man United ធ្វើការផ្លាស់ប្តូរយកកីឡាកររូបនេះផងដែរ ដែលវាជាជម្រើសដ៏ល្អសម្រាប់ក្លឹប៕

Jude Bellingham បានបង្ហាញអារម្មណ៍មិនស្ទាក់ស្ទើរនោះទេ នៅពេលដែលមានសំនួរចោតសួរថាតើកីឡាករឆ្នើម ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលរូបគេប្រាថ្នាលេងរួមក្រុមសម្រាប់ក្លឹបអាជីពនោះ។ សម្រាប់កីឡាករវ័យ ២១ ឆ្នាំបានដើរតួរនាទីយ៉ាងសំខាន់អោយក្រុម Real Madrid ក្រោយចាកចេញពី Borussia Dortmund ក្នុងតម្លៃ ៨៨.៥ លានផោន ជាមួយសមត្ថភាព Vinicius Jr, Rodrygo និង Kylian Mbappe នៅតំបន់ប្រយុទ្ធ និងមានការគាំទ្រពីសំណាក់មិត្តរួមក្រុមដូចជា Eduardo Camavinga, Federico Valverde និង Aurélien Tchouameniនៅតំបន់បម្រើកណ្តាលដ៍ប៉ិនប្រសព្វ។អត្ថបទកំពុងចាប់អារម្មណ៍៖ Sane ប្រាប់មូលហេតុច្រានចោលការផ្លាស់ទៅអង់គ្លេសហើយជ្រើសរើសលីកថ្មីនេះ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងបទសម្ភាសន៍ជាមួយ SportsJOE ក្នុងព្រឹត្តការណ៍ Sports Personality of the Year awards កីឡាករអន្តរជាតិអង់គ្លេសបានលើកឡើងថាៈ ការពិតខ្ញុំមានបំណងប្រាថ្នាចង់លេងរួមក្រុមជាមួយZinedine Zidane ព្រោះមើលទៅគាត់(Zidane)កំលុងពេលជាកីឡាករគឺមានភាពងាយស្រួលមិនថាគ្រប់គ្រង និង បណ្តើរបាល់ […]



