
ខ្សែប្រយុទ្ធឆ្នើម Victor Osimhen មិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅក្លឹបយក្សក្នុងក្របខ័ណ្ឌ Serie A សាជាថ្មីនោះទេយោងការចុះផ្សាយរបស់គេហទំព័រ DAILY POST បានចុះផ្សាយ។គួររំលឹកថា កីឡាករអន្តរជាតិនីហ្សេរីយាគឺ Osimhen បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ គឺជាគោលដៅចង់បានមួយរបស់ក្លឹបយក្សដែលកំពុងធ្លាក់ទម្រង់លេង Juventus សម្រាប់ទីផ្សារដោះដូរកីឡាករនៅពេលបញ្ចប់រដូវកាល២០២៤-២០២៥នេះ ។ទោះជាយ៉ាងណាកីឡាករដែលបានជួយអោយ Napoli លើកពាន Serie A ជាលើកដំបូងនៅឆ្នាំ ២០២៣ ពោលគឺក្រោយខកខានរយៈពេល ៣៣ឆ្នាំ បច្ចុប្បន្នមានគោលដៅចង់ផ្លាស់ទៅក្លឹបនៅ Premier League យោងគេហទំព័រ JuveFC បានចុះផ្សាយ។
ខ្សែប្រយុទ្ធដ៏មានឥទ្ធិពលនិងមានជំនាញប្រើប្រាស់ជើងស្តាំស្ទាត់ជំនាញរូបនេះបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹបយក្សតួគីគឺ Galatasaray ពីក្រុមដែលជាអាណាព្យាបាល Napoli កាលពីខែកញ្ញាឆ្នាំមុន។ ទោះយ៉ាងណា អតីតកីឡាករ Lille រូបនេះ មានតម្លៃខ្លួនប្រមាណ ៧៥ លានអឺរ៉ូសម្រាប់ហាងឆេងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ ខណៈក្លឹបនៅអង់គ្លេសធំបីនោះគឺគ្មាននរណាក្រៅពី Chelsea, Manchester United និង Arsenal ។មកដល់ពេលនេះ Osimhen រកបាន 20 គ្រាប់ក្នុងការបង្ហាញខ្លួន 23 ប្រកួតសម្រាប់ក្រុម Galatasaray ក្នុងរដូវកាលនេះ។
ប្រភព:Dailypost
វីដេអូ:

កីឡាករវ័យក្មេង Chido Obi របស់ Man. United គ្រោងនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi បានបង្ហាញខ្លួន៨ដងក្នុងគ្រប់ការប្រកួតឱ្យបិសាចក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរកម្សាន្តមុនបើករដូវកាលរបស់ Man Utd ក្នុងរដូវក្ដៅនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយ West Ham និង Bournemouth កាលពីខែមុន។ ទោះជាយ៉ាងណាលោក […]


