
ក្រុមបាល់ទាត់គោព្រៃកម្ពុជាបាននៅមិនទាន់ទទួលបានជ័យជម្នះលើកដំបូងរបស់ខ្លួននៅក្នុងពានរង្វាន់ AFF Championship ក្រោយបរាជ័យក្រោមថ្វីជើងក្រុមសឹង្ហបុរីដោយលទ្ធផល ២-១ ក្នុងកីឡដ្ឋានជាតិរបស់ប្រទេសសឹង្ហបុរី ។ ក្រុមជម្រើសជាតិសឹង្ហបុរីបានធ្វើការនាំមុខក្រុមជម្រើសជាតិកម្ពុជាមុន ដោយការភ្លាត់ស្នៀតពីអ្នកចាំទី វីរៈ តារា ចំនួន២លើក នៅក្នុងវគ្គទីមួយ ដោយការបញ្ចប់ទីដោយកីឡាករ Faris Ramil នៅនាទី ទី៩ និងកីឡាករ Anuar នៅនាទី ទី១៦ មុនកីឡាករ Sieng Chanthea របស់កម្ពុជាអាចរកបានមួយគ្រាប់វិញនៅនាទី ទី៥៩ នៃតង់ទី២ ។ ទោះបីជាក្រុមកម្ពុជា ព្យាយាមដាក់សម្ពាធទៅកាន់ដៃគូយ៉ាងណាមិញ ប៉ុន្តែនៅតែមិនអាចបំបែកសំណាញ់ទីរបស់ក្រុមសឹង្ហបុរី ។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ទៅកាន់ចំណាត់ទី៤ក្នុងពូល ៕

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


