Close
Sponsor ads Featured-Image
អតីតមិត្តរួមក្រុមទម្លាយប្រាប់ថាធ្លាប់ស្អប់ Cristiano Ronaldo ខ្លាំងបំផុត (មាន១វីឌេអូ)
ទំហំអក្សរ
តូច
ធំ

មានកីឡាករអាហ្សង់ទីនច្រើននាក់នោះទេ ដែលមានសំណាងធ្លាប់លេងនៅក្រុមនិងជម្រើសជាតិជាមួយកំពូលខ្សែប្រយុទ្ធសា្លបរបស់ពិភពបាល់ទាត់ទាំងពីររូបនោះគឺ Lionel Messi និង Cristiano Ronaldo ។ ទោះយ៉ាងណាក្នុងចំណោមពួកគេទាំងនោះគឺ Paulo Dybala ធ្លាប់លេងរួមក្រុមជាមួយ Cristiano Ronaldo បានទម្លាយរឿងហេតុមួយកំលុងពេលធ្វើដំណើរតាមយន្តហោះទៅធ្វើការប្រកួតនៅក្រៅទឹកដី រូបគេបានប្រាប់ថាៈ ខ្ញុំកំពុងអង្គុយកៅអីពីក្រោយ Ronaldo អង្គុយ កំលុងពេលធ្វើដំណើរ គាត់ដើរមកអង្គុយជិតខ្ញុំ ពួកយើងបាននិយាយរឿងរ៉ាវផ្សេងៗអំពីជីវិត ពេលនោះខ្ញុំធ្លោយមាត់និយាយចេញមកថាកាលនៅក្មេង ខ្ញុំពិតជាស្អប់អ្នកណាស់ ព្រោះពេលនោះកីឡាករទាំងពីរមានភាពល្បីល្បាញនិងប្រកួតប្រជែងគ្នាខ្លាំង រវាង Messi និង Ronaldo ពិសេសអ្នកគាំទ្រនៅប្រទេសអាហ្សង់ទីនតែម្តង។ ក្រោយពោលពាក្យនេះចេញខ្ញុំនិងគាត់(Ronaldo) បានញញឹមនិងផ្ទុះសំណើច ព្រមគ្នាដោយគ្មានប្រតិកម្មអ្វីឡើយ ព្រោះការពិតពេលនោះយើងពិតជាយល់ចិត្តគ្នាណាស់ពិសេសកំលុងពេលលេងនៅលើទីលានប្រកួតតែម្តង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Juventus' Paulo Dybala: Cristiano Ronaldo and I working 'brilliantly' together - ESPN

ads

Cristiano Ronaldo's former teammate admits he told him he 'hated' the star forward in Messi comparison - Football News - SPORTbible

ធ្លាប់បង្ហាញខ្លួនអោយក្លឹបអាជីពបាន ៤៥០ប្រកួតកន្លងមក អតីតកីឡាករ Palermo បច្ចុប្បន្នមានវ័យ ៣១ឆ្នាំDybalaបច្ចុប្បន្នកំពុងលេងអោយក្លឹប Roma បានបន្ថែមថាCristiano Ronaldo ព្រមទំាង វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន និង ជារៀមច្បងគឺ Lionel Messi គឺជាកំពូលខ្សែប្រយុទ្ធស្លាបដែលរូបគេចូលចិត្តលេងចាប់ដៃគូជាមួយបំផុត ។ ។ Dybala ដែលធ្លាប់ចំណាយពេល៣រដូវកាលនៅក្របខណ្ឌ Serie A ជាមួយ Juventus និងបានឈ្នះពាន SerieAចំនួនពីរ និង Coppa Italia ជាមួយ Cristiano Ronaldo បានបញ្ជាក់បន្ថែមថាៈ Ronaldo គាត់ជាអធិរាជបាល់ទាត់ទៅហើយនៅពេលបច្ចុប្បន្ន។ ខ្ញុំធ្លាប់បានរៀនពីការលះបង់ក្នុងអាជីពរបស់ខ្ញុំពី CR7 ជាមួយបំណងប្រាថ្នាចង់ឈ្នះរាល់ការប្រកួត ទោះបីខ្ញុំសម្រេចបានគ្រប់យ៉ាងក៏ដោយ។ ខ្ញុំមិនភ្ញាក់ផ្អើលទេដែលគាត់ធ្វើបានល្អនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន។

Cristiano Ronaldo did everything he could to stop former Al Nassr teammate from leaving club - Football - SPORTbible

Rating Roma's Players in the First Half of the Season - Chiesa Di Totti

Paulo Dybala reveals he had 'five missed calls' from Jose Mourinho after Argentina's 2022 World Cup final triumph - and claims Roma boss also 'loves' Lionel Messi | Goal.com Tanzania

សម្រាប់ Messi វិញក្តីសុបិនរបស់ខ្ញុំតាំងពីតូចគឺការលេងចាប់ដៃគូជាមួយគាត់។ រៀងរាល់ពេល និងមុនការប្រកយតគាត់គឺជាអ្នកបំផុសនិងជម្រុញរាល់គំនិតឥតឈប់ឈរសម្រាប់យើងរួចទៅហើយ។ ការរួមចំណែកជួយក្រុមជម្រើសជាតិឈ្នះពាន World Cup ២០២២ ជាមួយគាត់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីដែលខ្ញុំមិនអាចបំភ្លេចបានឡើយ

ប្រភព:Sportbible

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ចាប់ផ្តើមព្រឹត្តការណ៍​ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ)
featured image

នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Town​ខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង Chelsea គឺ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031