Close
Featured-Image
Prediction: Lazio សម្លឹងចង់ផ្តួលភ្ញៀវ Ludogorets ដើម្បីកក់កៅអីវគ្គ ១៦ក្រុម Europa League
ទំហំអក្សរ
តូច
ធំ

ម្ចាស់ផ្ទះ Lazio មានគោលបំណងខិតទៅជិតវគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីឈរនៅលើកំពូលតារាងEuropa League ខណៈពួកគេនិងត្រៀមស្វាគមន៏ក្រុមភ្ញៀវ Ludogorets Razgrad របស់ប៊ុលហ្គារីមកកាន់កីឡដ្ឋាន Stadio Olimpico នៅថ្ងៃសុក្រខានស្អែកនេះវេលាម៉ោង ១២និង ៤៥នាទីរំលងអធ្រាត។ខណៈ Lazio ក្រុមមានមូលដ្ឋាននៅទីក្រុង Rome មានកំនត់ត្រាល្អដោយ៤ប្រកួតឈ្នះទាំង៤ដងឈរនៅលេខរៀងទី១ ចំណែកឯគូបដិបក្ស Ludogorets Razgrad គឺមិនទាន់ឈ្នះទេ ហើយឈរនៅលេខទី៣៤ ក្នុងតារាងមានចំនួន ៣៦ ក្រុមនោះ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នាពីរដងរួចមកហើយ ដោយជំនួបទាំងពីរធ្វើឡើងវគ្គជម្រុះក្នុងពូល នៃពានរង្វាន់ Europa Leagueរដូវកាល​២០១៣-២០១៤​ខណៈ Ludogorets ឈ្នះមួយ និងស្មើមួយ។ សម្រាប់ Lazio មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​១០​ប្រកួត​នៅ Europa League ដោយ​ឈ្នះ​៦។Ludogorets មិនឈ្នះក្នុងការប្រកួតក្រៅដីចំនួន ១១ លើកចុងក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Lazio vs Ludogorets prediction, odds & betting tips - 28/11/2024
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Lazio
Marco Baroni គ្រោងនឹងផ្លាស់ប្តូរសមាសភាពក្រុមរបស់គាត់សម្រាប់ការប្រកួតនេះមុនពេលមមាញឹកនៅប៉ុន្មានសប្តាហ៍ខាងមុខដោយត្រៀមជួប Lazio និង Napoli ពីរដង បន្ទាប់មក Ajax និង Inter Milan ។ បន្ទាប់ពីត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទល់នឹងក្រុម Bologna ដោយសារបញ្ហាកំភួនជើង ខ្សែការពារកណ្តាល Alessio Romagnoli អាចត្រូវបានសម្រាក ខណៈដែលប្រធានក្រុម Mattia Zaccagni ក៏ត្រៀមអង្គុយកៅអីបម្រុងខណៈ ខ្សែ​ការពារ​ឆ្វេង Nuno Tavares ​ត្រូវ​អវត្តមាន​ដោយ​របួស​សាច់ដុំ។
អ្នកស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ កីឡាករវ័យ ៣៧ ឆ្នាំ Pedro រកបានគ្រាប់បាល់ ៣លើកក្នុងការបង្ហាញខ្លួន Europa League ៣ ដងចុងក្រោយរបស់គាត់ ហើយឥឡូវនេះគាត់អាចក្លាយជាកីឡាករចំណាស់បំផុតដែលស៊ុតបញ្ចូលទីបាន ៤ គ្រាប់ជាប់ៗគ្នា និងត្រៀមបំបែកកំនត់ត្រាមិត្តរួមជាតិអេស្ប៉ាញ Aritz Aduriz ដែលធ្លាប់ធ្វើបាននៅវ័យ ៣៦ ឆ្នាំ និង ១៩៩ ថ្ងៃ) ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMandas; Marusic, Gila, Gigot, Pellegrini; Vecino, Rovella; Tchaouna, Dele-Bashiru, Pedro; Dia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Lazio Vs Ludogorets Prediction, Preview, Predicted Lineups | Europa League  2024
៣.ពត៌មានក្រុម(ភ្ញៀវ)Ludogorets Razgrad
ទន្ទឹមនឹងនេះ Ludogorets នឹងធ្វើដំណើរទៅកាន់ Eternal City ដោយគ្មានកីឡាករប្រេស៊ីលពីរនាក់គឺ Rick និង Caio Vidal ដែលអ្នកទាំងពីរត្រូវបានព្យួរ។ដូច្នេះហើយ កីឡាករអន្តរជាតិប៊ុលហ្គារី Georgi Rusev និង Ivalyo Chochev គឺជាគូប្រជែងក្នុងការចូលមកក្នុងក្រុមដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតលីកក្នុងស្រុកជាមួយ CSKA Sofia កាលពីថ្ងៃអាទិត្យ។ខ្សែបម្រើ Pedrinho អាចចូលលេងវិញក្រោយជាប់បម្រាម១ប្រកួតហើយគាត់អាចចូលរួមជាមួយ Erick Marcus ដែលជាអ្នកស៊ុតបញ្ចូលទីតែមួយគ្រាប់សម្រាប់ក្រុមពេលចូលលេង លើកដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPadt; Fonn Witry, Verdon, Almeida, Son; Rusev, Duarte, Pedrinho, Chochev, Marcus; Duah
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Lazio ២ : ០ Ludogorets Razgrad
ប្រភព:whoscored &sportsmole& sportskeeda

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 33 18 6 9 53 39 +14 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 33 13 10 10 52 40 +12 49
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Everton 34 8 14 12 34 41 -7 38
    15 Manchester United 33 10 8 15 38 46 -8 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol