Close
Featured-Image
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បង្ហើបពីចំណុចខ្សោយក្រុម បន្ទាប់ពីចាញ់ភ្នំពេញក្រោន
ទំហំអក្សរ
តូច
ធំ

(រាជធានីភ្នំពេញ)៖ ភ្នំពេញក្រោន បានក្លាយជាក្រុមបាល់ទាត់តែមួយគត់ ដែលឈ្នះ ៧ប្រកួតជាប់ៗគ្នា ក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៤/២៥ បន្ទាប់ពីបន្ដយកឈ្នះក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ៤ទល់នឹង៣ លើទឹកដីរបស់ខ្លួនកាលពីរាត្រីថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 6 people, people playing football, people playing soccer and text

ទន្ទឹមជាមួយការរបូត ៣ពិន្ទុលើទឹកដីក្រុមសិង្ហក្រហមនេះដែរ បានធ្វើឲ្យលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយជាខ្លាំង ស្របពេលក្រុមខ្លួនធ្វើបានល្អ ទាំងការគ្រប់គ្រងបាល់ជាដើម តែបែរជាត្រូវរងបរាជ័យ។ យ៉ាងណាមិញលោកក៏បានទទួលស្គាល់នូវការបង្កើតកំហុសរបស់ក្រុមខ្លួនផងដែរ។

បុរសជនជាតិអេស្ប៉ាញ បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា ប៉ះភ្នំពេញក្រោនយប់មិញ ក៏មិនខុសពីការប្រកួតជាមួយវិសាខា ក៏ដូចជាក្រុម BG Pathum កាលពីថ្មីៗដែរ ក្រុមខ្លួនធ្វើបានល្អ ទាំងការគ្រប់គ្រងបាល់ និងការបបង្កើតឱកាសជាច្រើន តែចុងក្រោយលទ្ធផលបែរជាមិនគាប់ប្រសើរទៅវិញ។

May be an image of 6 people, people playing football, people playing soccer and text

លោក Pep Munoz ថា «សម្រាប់យើងអ្វីដែលជាចំណុចខ្សោយថ្ងៃនេះ ពាក់ព័ន្ធនឹងស្ថានភាពក្នុងប្រអប់ បានន័យថា ទាំងប្រយុទ្ធ និងការពារ។ នៅពេលយើងប្រយុទ្ធ យើងមានឱកាសច្រើន ពិសេស ៣០នាទីដំបូង តែបែរជាភ្នំពេញក្រោន រកបាន ២គ្រាប់មុនទៅវិញ ។ ខ្ញុំអត់ដឹងថា ភ្នំពេញក្រោន បង្កើតឱកាសបានប៉ុន្មានដងទេ។ ប៉ុន្ដែសម្រាប់នៅក្នុងប្រអប់ការពារវិញ យើងបាននិយាយប្រាប់កីឡាករ ពិសេសក្នុងតង់ទី១ គឺយើងការពារអស់សូវបានល្អ នៅពេលភ្នំពេញក្រោនប្រយុទ្ធក្នុងប្រអប់ទីរបស់យើង ហើយពេលយើងប្រយុទ្ធចូលប្រអប់ទីភ្នំពេញក្រោនវិញ គឺស្ថានភាពមួយចំនួន យើធ្វើអត់បានល្អ»

May be an image of 8 people, people playing soccer, people playing football and text

គួរដឹងថា ជំនួបដ៏ជក់ចិត្តដែលមានអ្នកទស្សនាជាង ៤ពាន់នាក់ កាលពីយប់មិញ វគ្គទី១ Ofufu រកបាន ២គ្រាប់ឲ្យភ្នំពេញក្រោន នាំមុខក្រុមការពារតំណែងជើងឯក មុនព្រះខ័នរាជស្វាយរៀង វាយបកតាមស្មើ ២-២ ដោយកីឡាករ មិន រតនៈ និង Pablo ម្នាក់ ១គ្រាប់ ។ ចូលវគ្គទី២ ភ្នំពេញក្រោន បានបើកការនាំមុខជាថ្មី ដោយកីឡាករ Jelle នៅនាទី៦១ តែ ២នាទីក្រោយមកក្រុមភ្ញៀវ ក៏តាមស្មើជាថ្មី ដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៦៣ រហូតដល់នាទី៧៩ ទើបកីឡាករ Gayoso Augustine បន្ថែមគ្រាប់ទី៤ ឲ្យភ្នំពេញក្រោន និងជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។

បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះទាំង ៧ប្រកួត រកបាន ២១ពិន្ទុពេញ តាមពីក្រោយដោយក្រុមវិសាខា មាន ១៨ពិន្ទុ, អង្គរថាយហ្គឺរ មាន ១៦ពិន្ទុ, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ មាន ១២ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត និង ISI ដង្កោសែនជ័យ មាន ១០ពិន្ទុស្មើគ្នា៕

May be an image of 1 person, playing soccer, playing football and text

May be an image of 3 people, people playing football, people playing soccer and text

May be an image of 2 people, people playing football, people playing soccer and text

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba
featured image

បរទេសៈ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម Le Havre នៅប្រទេសបារាំងក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំ Enzo Kana-Biyik ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា នឹងបិទបញ្ចប់នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ កីឡាករ Enzo Kana-Biyik បានកើតនៅទីក្រុង Paris ប្រទេសបារាំង ដែលមានឈាមជ័រជាជនជាតិ Cameroon ។ ទោះបីជាបច្ចុប្បន្នរូបគេនៅមិនទាន់មានឱកាសក្នុងការបង្ហាញវត្តមានឲ្យឈុតជាផ្លូវការណ៍ក៏ដោយ សម្រាប់ក្រុម Le Havre, Enzo បានចូលរួមហ្វឹកហាត់ជាមួយនឹងឈុតរួចទៅហើយ ហើយក្នុងឈុត U-19 រដូវកាលនេះរូបគេក៏បានរកបាន ៨គ្រាប់ផងដែរ។ Manchester United មានយុទ្ធសាស្ត្រចង់យុវជនឆ្នើមរូបនេះ ដើម្បីបញ្ជូនទៅកាន់ក្លឹប Lausanne នៅប្រទេសស្វីស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម INEOS ដែលម្ចាស់ភាគហ៊ុន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031  
  • Sponsor by 88Bol