Close
Sponsor ads Featured-Image
ធ្លាប់តែរិះគន់គេ! ពេលនេះ​វីរបុរស Man.Utd ត្រូវអ្នកគាំទ្រប្រមាថវិញម្តងកាលពីយប់មិញ(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

“តោះពិភាក្សាគ្នានៅចំណតឡានឯណោះវិញ”នេះជាការលើកឡើងរបស់អ្នកវិភាគកីឡាបាល់ទាត់ប្រចាំទូរទស្សន៍Sky Sports លោក Roy Keane មុនពេលឈានដល់ការជជែកគ្នាតឹងសរសៃករ យ៉ាងក្តៅគគុកជាមួយអ្នកគាំទ្រ Ipswich Town ដែលបានឈរនៅកន្លែងជិតកៅអីអង្គុយនាកីឡដ្ឋានរបស់ពួកគេក្នុងជំនួបជាមួយក្រុមភ្ញៀវបិសាចក្រហម Man.Utd ក្រោមការដឹកនាំលើកដំបូងរបស់គ្រូបង្វឹកលោក Ruben Amorim។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roy Keane challenges football fan to 'wait for me in the car park' in angry confrontation - Mirror Online

ads

ខណៈការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ១ទល់និង១ ក្រុមការងារទូរទស្សន៍ Sky Sports កំពុងដំណើរការត្រៀមពិគ្រោះយោបល់គ្នាវាយតម្លៃលើការប្រកួត ស្រាប់តេអ្នកគាំទ្រម្នាក់បានចាប់ផ្តើមបញ្ចេញសម្លេងរំខានពីទីកន្លែងនៅក្រៅទីលានជិតកៅអីដែលរូបគេកំពុងឈរ។បើទោះបីជាមិនបានដកស្រង់អត្ថន័យអ្នកគាំទ្រដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ ប៉ុន្តែបុរសម្នាក់នោះត្រូវបានគេលឺថាស្រែកជេរប្រមាថខ្លាំងៗ ដល់វីរបុរសនិងជាអតីតខ្សែបម្រើ Man.Utd គឺលោក Roy Keane ដែលធ្វើអោយរូបលោកទប់ខ្លួនមិនជាប់ បានឡើងមកឈរតទល់គ្នា និងនិយាយពាក្យសម្តីប៉ុន្មានម៉ាត់ដូចការលើកឡើងខាងលើ មុនពេលបុរសសញ្ជាតិអៀឡង់រូបនេះត្រលប់ទៅតុវេទិការបស់ទូរទស្សន៍ Sky Sports វិញ ខណៈអ្នករៀបចំកម្មវិធីនៅជុំវិញនោះ បានលើកឡើងថាសូមធ្វើចិត្តអោយត្រជាក់ទៅកាន់អ្នកគាំទ្រនោះ។

Man Utd player ratings vs Ipswich Town: Ruben Amorim has his work cut out! Andre Onana heroics earn dismal Red Devils undeserved draw as Casemiro and Alejandro Garnacho let new manager down |

Ipswich 1-1 Man United (Nov 24, 2024) Game Analysis - ESPN

គួររំលឹកថាកន្លងមកលោក Keane ធ្លាប់ជាបុគ្គលដែលរិះគន់លើវិស័យបាល់ទាត់ និង ចូលចិត្តនិយាយអ្វីមិនសំចៃមាត់លើទម្រង់លេងរបស់កីឡាករផ្សេងៗជាពិសេសកីឡាករក្រុម Man.Utd របស់ខ្លួនឯងតែម្តង និង​ពេលខ្លះការរិះគន់របស់គាត់មិនមានមូលដ្ឋានច្បាស់លាស់ត្រូវបានរងការទិតៀនពីមជ្ឈដ្ឋានទូទៅត្រលប់មកវិញផងដែរ។

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥
featured image

(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930