Close
Featured-Image
តារាឆ្នើម Spurs ម្នាក់ជាប់ពិន័យ ៧ប្រកួត ចំពេលប៉ះសុទ្ធតែក្រុមខ្លាំងៗនៅ Premier League
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ូហ្គាយ Rodrigo Bentancur ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដកបញ្ឈរជើង ៧ប្រកួត នៅមុនពេលក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ះសុទ្ធតែក្រុមខ្លាំងៗនៅ Premier League មានដូចជា Chelsea, Liverpool និងក្រុមការពារតំណែងជើងឯក Manchester City ជាដើម។ ការពិន័យកើតឡើង ក្រោយរូបគេបានលេងសើចក្នុងន័យរើសអើងជាតិសាស ចំពោះមិត្តរួមក្រុម Son Heung-min។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Rodrigo Bentancur hit with seven-match ban for Son Heung-min comments | The  Independent

កន្លងមក Bentancur ក៏ធ្លាប់ត្រូវបាន FA ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោនផងដែរនាអំឡុងខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចេញមតិរិះគន់នៅលើកញ្ចក់ទូរទស្សន៍ អំពីប្រទេសអ៊ុយរ៉ូហ្គាយរបស់លោកកាលពីខែមិថុនា។ បម្រាមថ្មី ៧ប្រកួតនេះដែរ Bentancur នឹងខកខានប្រកួតក្នុងលីគ Premier League របស់អង់គ្លេសរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅពេល Spurs ប៉ះក្រុមខ្លាំង Man City, Chelsea និង Liverpool ជាដើម រួមទាំងវគ្គ ៨ក្រុមពាន League Cup ទល់នឹងបិសាចក្រហម Manchester United ថែមទៀតផង។ ក៏ប៉ុន្តែ Bentancur អាចចូលលេងបានធម្មតាក្នុងពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ដែលរូបគេបានដឹងកំហុស និងចេញមុខសុំទោសរួចរាល់ផងដែរនៅលើបណ្តាញសង្គម និងចាត់ទុកថា «នោះជាការលេងសើចដ៏អាក្រក់បំផុត»៕

Tottenham midfielder Rodrigo Bentancur suspended for seven games over  alleged racist remark about teammate Son Heung-min | UK News | Sky News

ប្រភព៖ BBC

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 33 18 6 9 53 39 +14 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 33 13 10 10 52 40 +12 49
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Everton 34 8 14 12 34 41 -7 38
    15 Manchester United 33 10 8 15 38 46 -8 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol