

(រាជធានីភ្នំពេញ)៖ ភ្នំពេញក្រោន បានក្លាយជាក្រុមបាល់ទាត់តែមួយគត់ ដែលឈ្នះ ៧ប្រកួតជាប់ៗគ្នា ក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៤/២៥ បន្ទាប់ពីបន្ដយកឈ្នះក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ៤ទល់នឹង៣ លើទឹកដីរបស់ខ្លួនកាលពីរាត្រីថ្ងៃអាទិត្យ។

ទន្ទឹមជាមួយការរបូត ៣ពិន្ទុលើទឹកដីក្រុមសិង្ហក្រហមនេះដែរ បានធ្វើឲ្យលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយជាខ្លាំង ស្របពេលក្រុមខ្លួនធ្វើបានល្អ ទាំងការគ្រប់គ្រងបាល់ជាដើម តែបែរជាត្រូវរងបរាជ័យ។ យ៉ាងណាមិញលោកក៏បានទទួលស្គាល់នូវការបង្កើតកំហុសរបស់ក្រុមខ្លួនផងដែរ។
បុរសជនជាតិអេស្ប៉ាញ បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា ប៉ះភ្នំពេញក្រោនយប់មិញ ក៏មិនខុសពីការប្រកួតជាមួយវិសាខា ក៏ដូចជាក្រុម BG Pathum កាលពីថ្មីៗដែរ ក្រុមខ្លួនធ្វើបានល្អ ទាំងការគ្រប់គ្រងបាល់ និងការបបង្កើតឱកាសជាច្រើន តែចុងក្រោយលទ្ធផលបែរជាមិនគាប់ប្រសើរទៅវិញ។
លោក Pep Munoz ថា «សម្រាប់យើងអ្វីដែលជាចំណុចខ្សោយថ្ងៃនេះ ពាក់ព័ន្ធនឹងស្ថានភាពក្នុងប្រអប់ បានន័យថា ទាំងប្រយុទ្ធ និងការពារ។ នៅពេលយើងប្រយុទ្ធ យើងមានឱកាសច្រើន ពិសេស ៣០នាទីដំបូង តែបែរជាភ្នំពេញក្រោន រកបាន ២គ្រាប់មុនទៅវិញ ។ ខ្ញុំអត់ដឹងថា ភ្នំពេញក្រោន បង្កើតឱកាសបានប៉ុន្មានដងទេ។ ប៉ុន្ដែសម្រាប់នៅក្នុងប្រអប់ការពារវិញ យើងបាននិយាយប្រាប់កីឡាករ ពិសេសក្នុងតង់ទី១ គឺយើងការពារអស់សូវបានល្អ នៅពេលភ្នំពេញក្រោនប្រយុទ្ធក្នុងប្រអប់ទីរបស់យើង ហើយពេលយើងប្រយុទ្ធចូលប្រអប់ទីភ្នំពេញក្រោនវិញ គឺស្ថានភាពមួយចំនួន យើធ្វើអត់បានល្អ»។
គួរដឹងថា ជំនួបដ៏ជក់ចិត្តដែលមានអ្នកទស្សនាជាង ៤ពាន់នាក់ កាលពីយប់មិញ វគ្គទី១ Ofufu រកបាន ២គ្រាប់ឲ្យភ្នំពេញក្រោន នាំមុខក្រុមការពារតំណែងជើងឯក មុនព្រះខ័នរាជស្វាយរៀង វាយបកតាមស្មើ ២-២ ដោយកីឡាករ មិន រតនៈ និង Pablo ម្នាក់ ១គ្រាប់ ។ ចូលវគ្គទី២ ភ្នំពេញក្រោន បានបើកការនាំមុខជាថ្មី ដោយកីឡាករ Jelle នៅនាទី៦១ តែ ២នាទីក្រោយមកក្រុមភ្ញៀវ ក៏តាមស្មើជាថ្មី ដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៦៣ រហូតដល់នាទី៧៩ ទើបកីឡាករ Gayoso Augustine បន្ថែមគ្រាប់ទី៤ ឲ្យភ្នំពេញក្រោន និងជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។
បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះទាំង ៧ប្រកួត រកបាន ២១ពិន្ទុពេញ តាមពីក្រោយដោយក្រុមវិសាខា មាន ១៨ពិន្ទុ, អង្គរថាយហ្គឺរ មាន ១៦ពិន្ទុ, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ មាន ១២ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត និង ISI ដង្កោសែនជ័យ មាន ១០ពិន្ទុស្មើគ្នា៕

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ Saudi Pro League បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាព និងទម្រង់លេងដោយសារតែការប្រមូលផ្តុំកីឡាករឆ្នើមៗមកពីជុំវិញពិភពលោក ព្រមជាមួយប្រាក់ពលកម្មនឿយហត់ដ៍គួរអោយទាក់ទាញ។ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ និង ខ្ពស់បំផុត ព្រមជាមួយទេពកោសល្យពីសំណាក់កីឡាករលំដាប់ពិភពលោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅកាន់ប្រទេសនាតំបន់ឈូងសមុទ្រមជ្ឈឹមបូព៌ា ដែលកំពុងបានប្រែក្លាយទៅជាគោលដៅរកប្រាក់កម្រៃច្រើនបំផុតមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ជាក់ស្តែងការមកដល់បើកឆាករបស់ Cristiano Ronaldo នៅឆ្នាំ ២០២៣ បានធ្វើអោយរង្គោះរង្គើរ និង ក្លាយជាទីចាប់អារម្មណ៍ជាពិសេសពីសំណាក់ កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Premier League, Serie A និង La Liga ។ ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបដែលរកចំណូលបានច្រើនជាងគេបច្ចុប្បន្នកំពុងលេងនៅលីគកំពូលប្រទេសអារ៉ាប់រួម។ ១០.Aymeric Laporte(Al-Nassr) អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែការពារក្រុមមេឃខៀវ Man.City បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Man.City នៅខែសីហា ឆ្នាំ ២០២៣ បច្ចុប្បន្នកីឡាករដើមកំណើតបារាំងប៉ុន្តែចូលសញ្ជាតិអេស្បាញរូបនេះរកបានប្រាក់ចំនូលប្រមាណ២៤,៥លានយូរ៉ូក្នុងមួយរដូវកាល។ វីដេអូ: ៩.Aleksandar Mitrovic(Al-Hilal) […]


