Close
Featured-Image
Prediction: ប៉ូឡូញអាចរកបាន៣ពិន្ទូពេលជួបក្រុមឡើងជើងព័រទុយហ្គាល់បានទេ?
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីរកបានជ័យជំនះ២លើកជាប់ៗគ្នា សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League កាលពីខែមុន ក្រុមជម្រើសជាតិព័រទុយហ្គាល់កំពុងសម្លឹងចង់ឈរនៅកំពូលតារាងក្នុង League A ពូល ១ក្នុងការប្រកួតទល់និងម្ចាស់ផ្ទះប៉ូឡូញនៅវេលាម៉ោង ១និង៤៥​នាទីទាបភ្លឺឈានចូលថ្ងៃអាទិត្យ។ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងនាមជាភ្ញៀវបច្ចុប្បន្នមានគម្លាត ៣ពិន្ទុលើក្រុមក្រូអាត និង បូឡូញមុនពេលធ្វើដំណើរទៅកាន់ទីក្រុង Warsaw សម្រាប់ការប្រកួតនៅពេលនេះ។ ២ប្រកួតចុងក្រោយរបស់ Portugal គឺឈ្នះស្កុតឡេន និង ក្រូអាត ដោយលទ្ធផលដូចគ្នា ២ទល់និង១ ខណៈប៉ូឡូញប្រកួត២លើកចុងក្រោយឈ្នះស្កុតឡេន៣ទល់និង២ តែបែជាមកចាញ់ក្រូអាត១ទល់និង០។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជួបគ្នា៥ដងចុងក្រោយប៉ូឡូញមិនដែលឈ្នះព័រទុយហ្គាល់ទេពោលគឺចាញ់២ស្មើ៣ ខណៈការប្រកួតចុងក្រោយបង្អស់ក្នុងខែតុលា ២០១៨ ក្រុមទាំងពីរស្មើគ្នា។

Poland vs Portugal Prediction, Odds and Best Bets for Nations League

Portugal vs Poland: Probable Lineups, Prediction, Tactics, Team News & Key  Stats
២.ពត៌មានក្រុមប៉ូឡូញ(ម្ចាស់ផ្ទះ)

ប៉ូឡូញមានខ្សែបម្រើវ័យក្មេង Legia Warsaw និង Maxi Oyedele ព្រមទាំងខ្សែបម្រើស្លាប Rakow Czestochowa ជាមួយMichael Ameyawជាឆ្អឹងខ្នងរបស់ម្ចាស់ផ្ទះ។
Jan Bednarek និងមានវត្តមាននៅតំបន់ការពារ ខណៈតារា​ឆ្នើម​របស់ Inter Milan គឺ Piotr Zielinski នៅបម្រើ​​កណ្តាល ខណៈ​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេសម្រាប់ជម្រើសជាតិគឺ Robert Lewandowski នាំ​មុខតំបន់ប្រយុទ្ធ។កីឡាករ​រង​របួស​គឺ Arkadiusz Milik ដូច្នេះ​ទាំង Karol Swiderski ឬ Krzysztof Piatek អាច​គាំទ្រ Lewandowski តំបន់វាយ​ប្រហារ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSkorupski; Dawidowicz, Bednarek, Walukiewicz; Frankowski, Szymanski, Zielinski, Urbanski, Zalewski; Swiderski, Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៥-៣-២

Ronaldo keeps Portugal place for Nations League | beIN SPORTS
Poland vs Portugal Prediction, Odds and Best Bets for Nations League
៣.ពត៌មានក្រុមព័រទុយហ្គាល់(ភ្ញៀវ)
គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Roberto Martinez កោះហៅកីឡាករអ្នកចាំទី Farense Ricardo Velho និងខ្សែបម្រើ Samu Costa កំពុងលេងអោយក្រុម Mallorca ក្នុងចំណោមកីឡាករទាំង២៦នាក់ របស់គាត់។
បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ដ៏អស្ចារ្យទល់នឹង RB Leipzig ក្នុងក្របខ័ណ្ឌ Champions League ខ្សែបម្រើស្លាបរបស់ Juventus Francisco Conceicao ត្រូវបានកោះហៅផងដែ ក្រោយខកខានការប្រកួតកាលពីខែកញ្ញាដោយសាររបួស។ ទោះយ៉ាងណាកីឡាករ២រូបរបស់ Sporting Lisbon Geovany Quenda និង Pedro Goncalves ទាំងពីរត្រូវបានដកចេញ។ទម្រង់លេងរបស់លោក Martinez អាចនឹងរៀបចំអោយកីឡាករលេងប្រព័ន្ធ ៤-៣-៣ ដោយ Ronaldo លេងអោយស្លាបឆ្វេងនិងស្តាំជាមួយ Rafael Leao ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Dalot, Dias, A. Silva, Mendes; B. Silva, Vitinha, Fernandes; Neto, Ronaldo, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ប៉ូឡូញ ១:២ ព័រទុយហ្គាល់
ប្រភព sportsmole&90min

អត្ថបទកំពុងចាប់អារម្មណ៍៖
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
featured image

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031