Prediction: ស្ទាំងខៀវ Crystal Palace អាចទប់ហង្សក្រហម Liverpool កំពុងឡើងជើងខ្លាំងបានទេ?

Published 2 years ago
645 Views
ទំហំអក្សរ
តូច
ធំ

ក្រោយបង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Champions League ក្រុម Liverpool ដើរតួជាភ្ញៀវនិងត្រូវវិលទៅកាន់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ ដោយត្រូវធ្វើដំណើរទៅជួប Crystal Palace នៅកីឡដ្ឋាន Selhurst Park នាវេលាម៉ោង៦ និង៣០នាទីល្ងាច។សម្រាប់ ៦ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ គឺក្រុមលោក Oliver Glasner មិនទាន់ស្គាល់ឈ្នះគឺចាញ់៣​ និង ស្មើ៣នៅក្របខណ្ឌ EPL​ខណៈក្រុមភ្ញៀវ Liverpool ប្រកួត៦លើកឈ្នះ៥ចាញ់តែ១ដងប៉ុណ្ណោះ។Crystal Palace បច្ចុប្បន្នឈរនៅលេខរៀងទី១៨(ទី៣បាតតារាងក្នុងតំបន់កាត់ចោលខណៈ Liverpool នៅបន្តឈរលេខរៀងទី១មានគម្លាតពីក្រុមការពារតំណែងជើងឯកMan.City ១ពិន្ទុប៉ុណ្ណោះ)
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយ Liverpool ឈ្នះ៣ស្មើ២ និងមិនដែលចាញ់។
Crystal Palace 1-2 Liverpool - Mohamed Salah scores milestone goal as Reds  fight back to beat 10-man Eagles and move top - Eurosport
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
ក្រុម Crystal Palace ត្រូវបានស្តារឡើងវិញជាមួយលទ្ធផលគួរអោយចាប់អារម្មណ៏ក្រោយការមកដល់របស់លោក លោក Oliver Glasner កាលពីរដូវកាលមុន ប៉ុន្តែជាក់ស្តែង រដូវកាលថ្មីក្រុមស្តាំងខៀវហាក់ដូចជាសត្វដែលបាក់ស្លាប ខណៈពួកគេបានបរាជ័យជាមួយក្រុមដែលមិនទាន់ស្គាល់ឈ្នះគឺ Everton ក្នុងលទ្ធផល ២ទល់និង១កាលពីសប្តាហ៏មុន។
Crystal Palace បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទាបបំផុតក្នុងតារាង Premier League គឺនៅលេខរៀងទី ១៨ក្រោម Leicester City ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាងខណៈតំណែងគ្រូបង្វឹកហាក់មិនឡើងកំដៅពេកទេ ដោយសារតែរូបលោកក៏មានគុណសម្បត្តិដឹកនាំក្រុមការប្រកួត EFL តាមរយៈការ​ផ្តួល​ក្រុម Norwich City និង Queens Park Rangers។ប្រសិនជា Crystal Palace មិនអាចរកឃើញជ័យជំនះនេះបាននោះវាមិនចំលែកទេ បានន័យថាកំន់តត្រាមិនធ្លាប់ឈ្នះការប្រកួតបើកឆាក៧ប្រកួតដំបូងនិងក្លាយជាលើកទី៥ ខណៈក្នុងចំណោម៤រដូវកាលនោះពួកគេត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ៣ ដង ខណៈការប្រកួតចុងក្រោយនោះគឺនៅរដូវកាល ២០០៤-២០០៥ ។ .
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Lerma, Guehi, Lacroix; Munoz, Wharton, Kamada, Mitchell; Nketiah, Mateta, Eze
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-១-២

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Crystal Palace vs Liverpool, live! Elliott scores late on - Score, live  updates, how to watch, video - NBC Sports
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
ក្រុមហង្សក្រហម liverpool មិនមានកីឡាកររបួសគយរអោយព្រួយបារម្ភនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Gravenberch, Mac Allister; Salah, Szoboszlai, Diaz; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace ១ : ៣ Liverpool
ប្រភព:whoscored &sportsmole

Related Articles
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031