

ក្រោយបង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Champions League ក្រុម Liverpool ដើរតួជាភ្ញៀវនិងត្រូវវិលទៅកាន់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ ដោយត្រូវធ្វើដំណើរទៅជួប Crystal Palace នៅកីឡដ្ឋាន Selhurst Park នាវេលាម៉ោង៦ និង៣០នាទីល្ងាច។សម្រាប់ ៦ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ គឺក្រុមលោក Oliver Glasner មិនទាន់ស្គាល់ឈ្នះគឺចាញ់៣ និង ស្មើ៣នៅក្របខណ្ឌ EPLខណៈក្រុមភ្ញៀវ Liverpool ប្រកួត៦លើកឈ្នះ៥ចាញ់តែ១ដងប៉ុណ្ណោះ។Crystal Palace បច្ចុប្បន្នឈរនៅលេខរៀងទី១៨(ទី៣បាតតារាងក្នុងតំបន់កាត់ចោលខណៈ Liverpool នៅបន្តឈរលេខរៀងទី១មានគម្លាតពីក្រុមការពារតំណែងជើងឯកMan.City ១ពិន្ទុប៉ុណ្ណោះ)
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយ Liverpool ឈ្នះ៣ស្មើ២ និងមិនដែលចាញ់។
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
ក្រុម Crystal Palace ត្រូវបានស្តារឡើងវិញជាមួយលទ្ធផលគួរអោយចាប់អារម្មណ៏ក្រោយការមកដល់របស់លោក លោក Oliver Glasner កាលពីរដូវកាលមុន ប៉ុន្តែជាក់ស្តែង រដូវកាលថ្មីក្រុមស្តាំងខៀវហាក់ដូចជាសត្វដែលបាក់ស្លាប ខណៈពួកគេបានបរាជ័យជាមួយក្រុមដែលមិនទាន់ស្គាល់ឈ្នះគឺ Everton ក្នុងលទ្ធផល ២ទល់និង១កាលពីសប្តាហ៏មុន។
Crystal Palace បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទាបបំផុតក្នុងតារាង Premier League គឺនៅលេខរៀងទី ១៨ក្រោម Leicester City ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាងខណៈតំណែងគ្រូបង្វឹកហាក់មិនឡើងកំដៅពេកទេ ដោយសារតែរូបលោកក៏មានគុណសម្បត្តិដឹកនាំក្រុមការប្រកួត EFL តាមរយៈការផ្តួលក្រុម Norwich City និង Queens Park Rangers។ប្រសិនជា Crystal Palace មិនអាចរកឃើញជ័យជំនះនេះបាននោះវាមិនចំលែកទេ បានន័យថាកំន់តត្រាមិនធ្លាប់ឈ្នះការប្រកួតបើកឆាក៧ប្រកួតដំបូងនិងក្លាយជាលើកទី៥ ខណៈក្នុងចំណោម៤រដូវកាលនោះពួកគេត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ៣ ដង ខណៈការប្រកួតចុងក្រោយនោះគឺនៅរដូវកាល ២០០៤-២០០៥ ។ .
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Lerma, Guehi, Lacroix; Munoz, Wharton, Kamada, Mitchell; Nketiah, Mateta, Eze
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-១-២
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
ក្រុមហង្សក្រហម liverpool មិនមានកីឡាកររបួសគយរអោយព្រួយបារម្ភនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Gravenberch, Mac Allister; Salah, Szoboszlai, Diaz; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace ១ : ៣ Liverpool
ប្រភព:whoscored &sportsmole


(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


