Close
Featured-Image
Lazio ទម្លាក់ Roma ត្រឹមវគ្គ ៨ ក្រុម Coppa Italia ខណៈកីឡាកររងការគប់ដបស្រាបៀរ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Edoardo Bove របស់ក្រុមខ្លាធំ Roma ត្រូវបានហ្វូងអ្នកគាំទ្រគប់ដបស្រាបៀរចំពីក្រោយខ្នងខណៈក្រុមភ្ញៀវបានចាញ់គូប្រជែងម្ចាស់ផ្ទះ Lazio ក្នុងការប្រកួតពាន​រង្វាន់ Coppa Italia វគ្គ៨ក្រុមចុងក្រោយកាលពីវេលាទាបភ្លឺឈានចូលថ្ងៃ ព្រហស្បត្ត៍ទី ១១ មករា ២០២៣នេះ។ Edoardo Bove ត្រូវបានប្តរូជំនួសដោយកីឡាករ Stephan El Shaarawy នៅនាទី ៧៦ក្រោយជួបហេតុការណ៏មិនអាចទទួលយកបាននេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Lazio 1-0 Roma: Edoardo Bove hit by beer bottle in heated Rome derby

Coppa Italia: Lazio in semifinals, Zaccagni's penalty bends Roma - Sportal.eu

ទោះយ៉ាងណាកីឡាករ Mattia Zaccagni មានឪកាសរកបានគ្រាបបាល់តែរកបានគ្រាប់បាល់តែមួយគត់ដោយបាល់ពិន័យប៉េណាល់ ក្រោយពីការពិនិត្យ យ៉ាងយកចិត្តទុកដាក់​ពីសំណាក់វីដេអូជំនួយការអាជ្ញាកណ្តាល (VAR)សម្រាប់ការបង្កកំហុស របស់ Dean Huijsen លើ Valentin Castellanos ។ក្រុមLazio បានបាតបង់កីឡាករ Pedro ដោយទទួលកាតក្រហមនៅនាទីទី៩០+៦ ជិតបញ្ចប់ការប្រកួតទៅហើយ ខណៈSardar Azmoun របស់ Roma ត្រូវបានបណ្ដេញចេញនៅនាទីទី៩០+១០ ខណៈ Gianluca Mancini Roma ក៏ត្រូវបានបណ្ដេញចេញជិតបញ្ចប់ការប្រកួតផ្លូវការណ៏ទៅហើយនោះ ។

Derby, Lazio vince 1-0: Zaccagni su rigore porta i biancocelesti in semifinale. Roma eliminata di nuovo ai quarti di finale

Sarri: 'Roma had zero scoring opportunities with Lazio' - Football Italia

គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បានចាញ់ការប្រកួតចំនួន ៤ដងក្នុងចំណោម ៦ ប្រកួតជាមួយក្លឹបរួមទីក្រុង Rome ចាប់តាំងពីការចូលកាន់តំណែងក្នុងឆ្នាំ ២០២១ ។Lazio នឹងប៉ះ Juventus ឬ Frosinone នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ទន្ទឹមនឹងនេះដែរ Atalanta បានយកឈ្នះក្រុម AC Milan ក្នុងលទ្ធផល ២-១ ដោយសារគ្រាប់បាល់ពីរគ្រាប់របស់ Teun Koopmeiners ដើម្បីឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Fiorentina ដែលបានយកឈ្នះលើក្រុម Bologna ក្នុងលទ្ធផល ៥-៤ ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើដោយគ្មានគ្រាប់បាល់កាលពីថ្ងៃអង្គារ។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
featured image

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

ចុចអានបន្ត
អត្ថបទទាក់ទង