

ក្រុមLeeds Utd និងត្រូវបើកទ្វារកីឡាដ្ឋាន Elland Road ទទួលភ្ញៀវ West Brom នៅក្នុងការប្រកួតក្របខណ្ឌChampionship លំដាប់ទីពីរអង់គ្លេស សប្តាហ៏ទីពីរនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ទី ១៩ សីហា ២០២៣ព្រឹកស្អែកនេះ។
ក្រុម Leeds ចាប់ផ្តើមរដូវកាលដំបូងបានបរាជ័យខណៈ West Brom ទទួលបានជ័យជំនះទោះយ៉ាងណារវាងក្រុមទាំងពីរបានជួបគ្នាជាលើកដំបូង ខណៈដែលពួកគេធ្លាប់ជួបគ្នាលើកចុងក្រោយបំផុតនៅរដូវកាល២០២០-២០២១គឺLeeds ផ្តួលក្នុងលទ្ធផល ៣ទល់និង១ ខណៈជួបគ្នា៣ដងចុងក្រោយ ក្នុងផ្ទះគឺ Leeds Utd ទទួលជ័យជំនះទាំងអស់គ្រប់ក្របខណ្ឌប្រកួត។
១.ពត៌មានក្រុមLeeds Utd
ជម្រើស១១នាក់អាចនិងចូលលេង Meslier; Ayling, Cresswell, Struijk, Byram; Gray, Ampadu; James, Poveda, Gelhardt; Rutter
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានក្រុម West Brom
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPalmer; Ajayi, Kipre, Pieters; Furlong, Molumby, Yokuslu, Townsend; Wallace, Phillips, Swift
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Leeds ២: ១ West Brom
ប្រភព:whoscored &sportsmole


កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ […]

