Close
Close
Ads: 88BOL
គ្រូកម្ពុជាលោក Felix ស្តាយដែលមិនអាចយកកីឡាករល្អមកច្រើន ប៉ុន្តែរីករាយជាមួយនឹងកូនក្រុមដែលមាន
ទំហំអក្សរ
តូច
ធំ

កម្ពុជានឹងធ្វើការប្រកួតដំបូងរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិប្រ៊ុយណេតក្នុងការប្រកួត AFF Championship U23 នៅថ្ងៃទី១៧ខែសីហានេះ ដែលធ្វើឡើងនៅប្រទេសថៃ នៅវេលាម៉ោង៤រសៀលតទៅ។ យ៉ាងណាមិញ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាត្រូវបានអ្នកគាំទ្រសង្កេតឃើញថា បានអវត្តមានកីឡាករសំខាន់ៗជាច្រើន ដែលមានវត្តមានៅ Sea Game 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ព្រោះតែក្លឹបរបស់ពួកគេមិនអនុញ្ញាត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 1 person, playing soccer, playing football and text

លោក Felix Dalmas បាននិយាយថា៖ «ជាដំបូងសូមអរគុណដល់ម្ចាស់ផ្ទះ ដែលបានរៀបចំទទួលពួកយើងបានល្អទាំងម្លូបះអាហារ និងកន្លែងស្នាក់នៅ។ ពួកយើងរីករាយដែលបានមកទីនេះការត្រៀមខ្លួនគឺល្អសម្រាប់កីឡាករកម្ពុជាជំនាន់ថ្មីរបស់យើង ហើយយើងរំភើបក្នុងការប្រកួតម្តងទៀតជាមួយក្រុមកំពូលក្នុងតំបន់។ យើងមានការលំបាកបន្តិចដែរ សម្រាប់ការប្រមូលផ្តុំកីឡាករ ព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA DAY អញ្ចឹងកីឡាករសំខាន់មួយចំនួនត្រូវអវត្តមាន ប៉ុន្តែពួកយើងក៏ទទួលបានកីឡាករថ្មីៗ ជាច្រើន ហើយពួកយើងរីករាយនឹងកីឡាករជំនាន់ថ្មីរបស់យើងដើម្បីឲ្យពួកគាត់បានបង្ហាញសមត្ថភាពក្នុងពានរង្វាន់មួយនេះ។»

អត្ថបទទាក់ទង
  • Sponsor By 88BoL