Close
Close
Ads: 88BOL
Steven Gerrard ដឹកនាំក្រុមផ្តួល Al-Nassr លើកដំបូងដោយគ្មានវត្តមាន Cristiano Ronaldo (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

វីរបុរសក្រុមហង្សក្រហមLiverpool លោក Steven Gerrard ក្នុ្ងងនាមគ្រូបង្វឹក Al-Ettifaq ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី៣ កក្កដា ព្រមជាមួយអតីតប្រធានក្រុម Jordan Henderson ដែលបានផ្លាស់មកលីកនៅមជ្ឈឹមបូព៌ាកាលពីចុងខែកក្កដា ២០២៣កន្លងមក ។ទីបំផុតពួកគេ​ទាំងពីរ​បាន​រកឃើញជ័យ​ជំនះសម្រាប់ការប្រកួតលើកដំបូងរបស់ពួកគេសម្រាប់ក្របខណ្ដ Saudi Pro League ដោយផ្តួលភ្ញៀវ Al-Nassr ក្នុងលទ្ធផល ២ទល់និង១។ ខណៈម្ចាស់ផ្ទះ Al-Ettifaq បានផ្តួលក្រុម Al-Nassr ទោះបីជា Sadio Maneអតីតមិត្តរួមក្រុម Liverpool រកបានគ្រាប់បាល់នាំមុខ​មុននៅនាទីទី៤ក៏ដោយ។ ប៉ុន្តែ Robin Quaison អតីតខ្សែប្រយុទ្ធ Fulham និងអតីតកីឡាករCelticគឺ Moussa Dembele ស៊ុតបាល់​បញ្ចូល​ទីនៅនា បន្ទាប់ពីអ្នកចាំទី Nawaf Al-Aqidi របស់ Al-Nassr មិនអាចសង្គ្រោះបាល់ចុងក្រោយដែលកាត់បញ្ចូនចូលពីស្លាបខាងឆ្វេងបាន។



ជំនួបបើករដូវកាលដំបូងនេះកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានអវត្តមានសម្រាប់ក្រុម Al-Nassr ដោយសាររបួស ដូច្នេះ Mane ដែល​បានផ្ទេរពី Bayern Munich មកកាលពីខែសីហាបានរ៉ាប់រងតួនាទីលេងនៅតំបន់ប្រយុទ្ធជួរមុខតែម្នាក់ឯង។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL