Close
Sponsor ads Featured-Image
Steven Gerrard ដឹកនាំក្រុមផ្តួល Al-Nassr លើកដំបូងដោយគ្មានវត្តមាន Cristiano Ronaldo (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

វីរបុរសក្រុមហង្សក្រហមLiverpool លោក Steven Gerrard ក្នុ្ងងនាមគ្រូបង្វឹក Al-Ettifaq ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី៣ កក្កដា ព្រមជាមួយអតីតប្រធានក្រុម Jordan Henderson ដែលបានផ្លាស់មកលីកនៅមជ្ឈឹមបូព៌ាកាលពីចុងខែកក្កដា ២០២៣កន្លងមក ។ទីបំផុតពួកគេ​ទាំងពីរ​បាន​រកឃើញជ័យ​ជំនះសម្រាប់ការប្រកួតលើកដំបូងរបស់ពួកគេសម្រាប់ក្របខណ្ដ Saudi Pro League ដោយផ្តួលភ្ញៀវ Al-Nassr ក្នុងលទ្ធផល ២ទល់និង១។ ខណៈម្ចាស់ផ្ទះ Al-Ettifaq បានផ្តួលក្រុម Al-Nassr ទោះបីជា Sadio Maneអតីតមិត្តរួមក្រុម Liverpool រកបានគ្រាប់បាល់នាំមុខ​មុននៅនាទីទី៤ក៏ដោយ។ ប៉ុន្តែ Robin Quaison អតីតខ្សែប្រយុទ្ធ Fulham និងអតីតកីឡាករCelticគឺ Moussa Dembele ស៊ុតបាល់​បញ្ចូល​ទីនៅនា បន្ទាប់ពីអ្នកចាំទី Nawaf Al-Aqidi របស់ Al-Nassr មិនអាចសង្គ្រោះបាល់ចុងក្រោយដែលកាត់បញ្ចូនចូលពីស្លាបខាងឆ្វេងបាន។



ជំនួបបើករដូវកាលដំបូងនេះកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានអវត្តមានសម្រាប់ក្រុម Al-Nassr ដោយសាររបួស ដូច្នេះ Mane ដែល​បានផ្ទេរពី Bayern Munich មកកាលពីខែសីហាបានរ៉ាប់រងតួនាទីលេងនៅតំបន់ប្រយុទ្ធជួរមុខតែម្នាក់ឯង។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ)
featured image

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស   ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli […]

ចុចអានបន្ត
អត្ថបទទាក់ទង