ផ្លូវការ៖ ខ្សែការពារឆ្នើម Roma ម្នាក់ បានប្រកាសចូលរួមជាមួយក្លឹបអារ៉ាប់ Al Ahli ខណៈប្រាក់ឈ្នួល ២៨.៥ លានអឺរ៉ូ លើកុងត្រា ៤ឆ្នាំ

Published 3 years ago
2K Views
ទំហំអក្សរ
តូច
ធំ

(ផ្លូវការ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ahli បានចុះហត្ថលេខាលើខ្សែកាពារឆ្នើម Roger Ibanez ពីក្លឹបនៅអ៊ីតាលី AS Roma ដោយតម្លៃផ្ទេរ ៣៣លានផោន បូករួមជាមួយលក្ខខណ្ឌ ២០ភាគរយ ក្នុងការលក់ចេញ ខណៈប្រាក់ឈ្នួលដែលក្លឹប Al Ali ផ្តល់ឲ្យកីឡាកររូបនេះ ២៨.៥ លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់ផ្សេងៗសរុបចំនួន ៣លានអឺរ៉ូ ដែលកិច្ចសន្យាកុងត្រារយៈពេល ៤ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បានផ្ទេរមក Roma ក្នុងខែមករា ឆ្នាំ ២០២០ និងបានបង្ហាញខ្លួនសរុប ១៤៩ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៩គ្រាប់៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Brazilian defender Ibanez joins Al-Ahli from Roma - News | Khaleej Times

Ranking Roma's Youth: #3 Roger Ibañez - Chiesa Di Totti

Roger Ibanez set to join Al-Ahli for nearly €30 million

Related Articles