Close
Close
Ads: 88BOL
Wolver ចែកផ្លូវជាមួយគ្រូបង្វឹក ៣ ថ្ងៃមុនជួបបិសាចក្រហម Man.Utd
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុម Wolves លោក Julen Lopetegui បានសម្រេចចិត្តចាកចេញពីក្លឹបពោលគឺ៣ថ្ងៃមុនពេលពួកគេត្រូវធ្វើការប្រកួតបើក​រដូវកាល​ក្របខណ្ឌ Premier League ជាលើកដំបូងជាមួយក្រុមបិសាចក្រហម Man.Utd ។ការពិតក្លឹបបានដឹងច្បាស់ទៅហើយ​ថាអតីតគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិអេស្បាញ Real Madrid និង Sevilla សញ្ជាតិអេស្បាញវ័យ៥៦ឆ្នាំរូបនេះនិងចាកចេញពីក្លឹបនៅកំលុងពេលណាមួយនោះ ដែលត្រៀម​ជំនួសមកវិញដោយអតីតគ្រូបង្វឹកក្រុមBournemouth គឺ លោក Gary Oneil។


ក្លឹប Wolves បានត្រឹមតែបញ្ជាក់ជាផ្លូវការណ៍ថា រវាងគ្រូបង្វឹក និង ក្លឹប បានទទួលយកភាពទទួលខុសត្រូវផ្សេងគ្នា លើបញ្ហាមួយចំនួន ហើយបាន​យល់​ព្រមថាការបញ្ចប់ដោយមេត្រីភាព លើកិច្ចសន្យាគឺជាដំណោះស្រាយដ៏ល្អបំផុត។ មានបេក្ខភាពគ្រូបង្វឹកជាច្រើនត្រូវបានសម្រាំងដើម្បីជ្រើសរើស ប៉ុន្តែគ្រូបង្វឹកវ័យ៤០ឆ្នាំសញ្ជាតិអង់គ្លេសលោក Oneil គឺស្ថិតក្នុងបញ្ជីឈ្មោះល្អបំផុតដែលក្លឹបគិតថាស័ក្តសមទទួលតំណែងនេះខណៈក្លឹបនិងធ្វើការ ប្រកាសចូលមកដឹកនាំក្រុមជាផ្លូវការណ៍នៅថ្ងៃពុធ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL