Close
Featured-Image
Wolver ចែកផ្លូវជាមួយគ្រូបង្វឹក ៣ ថ្ងៃមុនជួបបិសាចក្រហម Man.Utd
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុម Wolves លោក Julen Lopetegui បានសម្រេចចិត្តចាកចេញពីក្លឹបពោលគឺ៣ថ្ងៃមុនពេលពួកគេត្រូវធ្វើការប្រកួតបើក​រដូវកាល​ក្របខណ្ឌ Premier League ជាលើកដំបូងជាមួយក្រុមបិសាចក្រហម Man.Utd ។ការពិតក្លឹបបានដឹងច្បាស់ទៅហើយ​ថាអតីតគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិអេស្បាញ Real Madrid និង Sevilla សញ្ជាតិអេស្បាញវ័យ៥៦ឆ្នាំរូបនេះនិងចាកចេញពីក្លឹបនៅកំលុងពេលណាមួយនោះ ដែលត្រៀម​ជំនួសមកវិញដោយអតីតគ្រូបង្វឹកក្រុមBournemouth គឺ លោក Gary Oneil។


ក្លឹប Wolves បានត្រឹមតែបញ្ជាក់ជាផ្លូវការណ៍ថា រវាងគ្រូបង្វឹក និង ក្លឹប បានទទួលយកភាពទទួលខុសត្រូវផ្សេងគ្នា លើបញ្ហាមួយចំនួន ហើយបាន​យល់​ព្រមថាការបញ្ចប់ដោយមេត្រីភាព លើកិច្ចសន្យាគឺជាដំណោះស្រាយដ៏ល្អបំផុត។ មានបេក្ខភាពគ្រូបង្វឹកជាច្រើនត្រូវបានសម្រាំងដើម្បីជ្រើសរើស ប៉ុន្តែគ្រូបង្វឹកវ័យ៤០ឆ្នាំសញ្ជាតិអង់គ្លេសលោក Oneil គឺស្ថិតក្នុងបញ្ជីឈ្មោះល្អបំផុតដែលក្លឹបគិតថាស័ក្តសមទទួលតំណែងនេះខណៈក្លឹបនិងធ្វើការ ប្រកាសចូលមកដឹកនាំក្រុមជាផ្លូវការណ៍នៅថ្ងៃពុធ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង