
សមត្ថភាពក្នុងការរកគ្រាប់បាល់របស់កីឡាករបាល់ទាត់ក្រៅពីការប្រើប្រាស់ជើងគឺការតែតបញ្ចូលទី ដោយប្រើក្បាលគឺជាបច្ចេកទេសដ៍ពិសេសមួយ ដើម្បីកសាងប្រវត្តិសាស្រ្ត ។ វាជាជំនាញដែលទាមទារការប្រើប្រាស់ល្បឿន និងពេលវេលា ការព្យយាមសម្របខ្លួន ពិសេសនោះគឺ ការវាយឆ្មក់ លើ គូបដិបក្សពេលមានលើកបាល់ចេញរបស់ដៃគូពីស្លាបខាងឆ្វេង រឺខាងស្តាំ រឺការបញ្ជូនបាល់ពីសំណាក់មិត្តរួមក្រុមឆ្លងកាត់ រនាំងចូលមកក្នុង ប្រអប់ តែម្តង។
ខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់ទាំង៤រូបបង្កើតកំនត់ត្រាតែតបញ្ចូលទីបានច្រើនបំផុត
១.Pele
អធិរាជបាល់ទាត់ដែលបានជួយអោយប្រេស៊ីលលើកពាន World Cup ៣សម័យកាលរូបនេះមានបច្ចេកទេសនិងសមត្ថភាពរកគ្រាប់បាល់ បានល្អ បំផុតក្នុងអាជីពដោយធ្លាប់តែតបញ្ចូលទីគូប្រកួតបានរហូតដល់ទៅ១២៤គ្រាប់ឯណោះ។
២. Carlos Alonso Gonzalez
ទោះបីជាមានកម្ពស់មិនអំណោយផលបំផុតត្រឹមតែ១ម៉ែត្រ.៧៥សង់ទីម៉ែត្រ ប៉ុន្តែអតីតខ្សែប្រយុទ្ធReal Madrid រូបនេះបានប្រើបច្ចេកទេសតែត បញ្ចូលទីបាន រហូតដល់ទៅ១២៥គ្រាប់ឯណោះក្នុងអាជីព។
៣.Gerd Muller
អតីតខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ និងជាវីរបុរសក្រុម Bayern Munich រូបនេះក៏មិនខុសពីកីឡាករGonzalezដែរគឺរូបគេមានកំពស់ ១ម៉ែត្រ៧៦ សង់ទីម៉ែត្រ ប៉ុន្តែរូបគេមាន បច្ចេកទេសលោតបានខ្ពស់និងតែតបញ្ចូលទីបានរហូតដល់ទៅ១៤៤គ្រាប់ឯណោះ។
៣.Cristiano Ronaldo
កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៨ឆ្នាំ និង ជាជ័យលាភីពានបាល់មាស៥សម័យរូបនេះជាកីឡាករដែលអាចបញ្ចប់ទី គូបដិបក្សដោយ ការតែត បញ្ចូលទី បានរហូតដល់ទៅ១៤៥គ្រាប់ឯណោះក្នុងប្រវត្តិសាស្រ្ត។
ប្រភព:sportskeeda

(អង់គ្លេស)៖ លោក Ruben Amorim គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United បានទទួលស្គាល់ថា រូបលោកនឹងត្រូវតែចុះចេញពីតំណែងជាដាច់ខាត ដរាបណាទម្រង់លេងរបស់បិសាចក្រហម នៅតែអន់បែបនេះនោះ។ បុរសសញ្ជាតិព័រទុយហ្គាល់បានថ្លែងថា «Man Utd មិនភ័យខ្លាច ក្នុងការបរាជ័យនោះទេ»។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញនោះ! លោក Amorim ទទួលស្គាល់នឹងចុះចេញពីតំណែង ប្រសិនទម្រង់ Man Utd នៅតែអន់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោកថា រូបលោកនឹងលាលែងពីតំណែងគ្រូបង្វឹក Man Utd តែម្តង ប្រសិនបើធ្វើមិនបានល្អចាប់ពីចុងរហូតដល់ចាប់ផ្តើមរដូវកាលបន្ទាប់ ក្រោយពេលអតីតក្រុមជើងឯកលីគអង់គ្លេសចុងក្រោយកាលឆ្នាំ២០១៣ បានរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ញញួរធំ West Ham United ក្នុងចំណោម ៨ប្រកួតចុងក្រោយនៅ Premier League មិនឈ្នះសោះ។ ឆ្លងតាមលទ្ធផលនេះ នាំឱ្យមានការចោទសួរជុំវិញអនាគតរបស់គ្រូបង្វឹក ក៏ត្រូវបានលោក Amorim ឆ្លើយថា «ពួកយើងបានបាត់បង់អារម្មណ៍ថា ពួកយើងជាក្លិបធំមួយក្នុងលោក និងជាទីបញ្ចប់នៃពិភពលោកនេះដែលបានចាញ់ការប្រកួតក្នុងផ្ទះ។ […]



