
លីកកំពូល Saudi Pro League បានក្លាយជាចំណាប់អារម្មណ៍ថ្មីក្នុងរដូវក្តៅនេះ ដោយគិតត្រឹមថ្ងៃទី១សីហា ២០២៣នេះ មានកីឡាករ កំពូលៗ ជើងចាស់ មិនតិចជាង ១៥ នាក់នោះទេបានផ្សងព្រេងដោយធ្វើដំណើរឆ្លងទ្វីបអឺរ៉ុបទៅកាន់ក្លឹបនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ។អាចនិយាយបានថា ក្រោយការចាកចេញរបស់កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ទៅកាន់ក្លឹប Al-Nassr កាលពីខែមករា ហើយចាប់តាំង ពីពេលនោះ មកមានកីឡាករល្បីៗជាច្រើននាក់ទៀត រួមទាំងម្ចាស់ពានរង្វាន់ Ballon d’Or ២០២៣គឺ Karim Benzema ក៍បានផ្លាស់ ទៅកាន់ទីនោះផងដែរ។ព្រមជាមួយគ្នានោះ Sadio Mane ទើបតែបញ្ចប់ការផ្ទេរទៅកាន់ក្របខណ្ឌមួយនេះផងដែរកាលពីពេលថ្មីៗនេះ ខណៈខ្សែប្រយុទ្ធឆ្នើម Victor Osimhen ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថាកីឡាករ Napoli រូបនេះនិងទទួលបានប្រាក់ឈ្នួលក្នុង១អាទិត្យរហូតដល់ទៅ
១លានយូរ៉ូឯណោះ។
យ៉ាងណាមិញខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់អាហ្រ្វិកទាំង៥រូបដែលផ្លាស់មកលេងនៅ Saudi Proleague ៈ
១.Sadio Mane
វីរបុរសហង្សក្រហម Liverpool និង ជាអតីតកីឡាករលេងល្អប្រចាំទ្វីបអាហ្រ្ចិក២សម័យកាល និងត្រៀមចូលរួមជាមួយមិត្តរួមជាតិថ្មីគឺខ្សែប្រយុទ្ធ Sadio Mane នៅរដូវកាលថ្មីនេះ។
២.Kalidou Koulibaly
អតីតខ្សែការពារកណ្តាលក្រុមតោខៀវChelsea ក្រោយលេងបាន១រដូវកាលប៉ុណ្ណោះរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្រុម Al-Hilal និងត្រៀមលេងប្រឈមនៅលីកកំពូលជាមួយមិត្តរួមជាតិ Sadio Mane ក្នុងនាមប្រធានក្រុមជម្រើសជាតិ។
៣.Riyad Mahrez
កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកទី៣និងជាអតីតខ្សែបម្រើស្លាបក្រុមMan.City សញ្ជាតិអាល់ហ្សេរី Mahrez បានបញ្ចប់ការផ្ទេរទៅកាន់លីកកំពូលមួយនេះជាមួយក្រុមAh-Ahli ។
៤.Edouard Mendy
អតីតអ្នកចាំទីវ័យ៣១ឆ្នាំបានសម្រេចចិត្តចូលរួមជាមួយក្រុមAl-Ahli ក្រោយចំណាយពេល៣រដូវកាលនៅទឹកដី Stamford Bridge។ក្រោយធ្លាក់ចេញ ពីជម្រើសដំបូងទៅអ្នកចាំទីKepa វិញ កីឡាករអ្នកចាំទីឆ្នើមរបស់FIFAឆ្នាំ២០២១រូបនេះ បានសម្រេចចិត្តចូលរួមជាមួយក្លឹបក្នុងកុងត្រារយៈពេល ២ឆ្នាំ។
៥.Seko Fofana
កីឡាករអន្តរជាតិកូឌីវ័រវ័យ២៨ឆ្នាំបានសម្រេចចិត្តចាកចេញពី Lens មកចូលរួមជាមួយក្រុមAl-Nassr ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំក្រោយបង្ហាញទម្រង់លេងបានល្អនៅលីកកំពូលបារាំងរដូវកាលមុន។
ប្រភព:Sportsbrief

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


