Close
Featured-Image
ខ្សែប្រយុទ្ធ Spartak Moscow រងការចោតប្រកាន់ពីបទជួញដូរគ្រឿងញៀន
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Quincy Promes របស់ក្លឹប Spartak Moscow កំពុងត្រូវបានរងការចោតប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។អតីត​កីឡាករក្រុម ជម្រើសជាតិហូឡង់វ័យ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធកូកាអ៊ីនទំងន់ ១,៣៦២គីឡូក្រាម​ទៅកាន់ប្​រ​ទេស​ហូឡង់ និង បែលហ្សិក បន្ទាប់ពីរដ្ឋអាជ្ញាហូឡង់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ទោះយ៉ាងណាសាលក្រមនៃ​ការកាត់​ទោស​​លើ​សំណុំរឿងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយបើទៅះបីជាសាម៉ីខ្លួនបានច្រានចោលលើបទចោតបនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Promes ដែលធ្លាប់លេងឱ្យ Sevilla និង Ajax ក៍ធ្លាប់ត្រូវបានរងការចោទប្រកាន់កាលពីឆ្នាំ២០២១ លើបទប៉ុនប៉ងមនុស្សឃាត និងការរំលោភ​បំពាន​ផ្លូវ​ភេទផងដែរ។
ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី
featured image

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC

ចុចអានបន្ត
No posts