Close
Sponsor ads Featured-Image
Roma ចង់ឈ្នះពានអឺរ៉ុប២រដូវកាលជាប់គ្នាពេលជួបម្ចាស់ជើងឯក Europa League ៦សម័យ
ទំហំអក្សរ
តូច
ធំ

ការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបគឺ Europa League រវាងក្រុមSevilla និង Roma នៅកីឡាដ្ឋាន Puskas Arena នាទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី​នៅវេលាទាបភ្លឺវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី១ មិថុនា ២០២៣។ ក្រុមដែលឈ្នះជើងឯក​ Europa League ៦សម័យ Sevilla និងត្រូវជួបក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Mourinho ធ្លាប់មានប្រវត្តិដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទាំង២របស់​ទ្វីបអឺរ៉ុប៥ដងមិនដែលចាញ់ម្តងណានោះទេ ខណៈអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់លើ់កពានអឺរ៉ុប២រដូវកាលជាប់គ្នាក្រោយដឹកនាំ Roma លើកពាន Uefa Conference League រដូវកាលមុន ។ ស្របពេល Sevilla របស់លោក Jose Luis Mendilibar ក៏ចង់ផ្តួល Roma ក្រោយទម្លាក់ជើងខ្លាំងអ៊ីតាលី Juventus នៅវគ្គពាក់​កណ្តាលផ្តាច់​ព្រ័ត្រកន្លងទៅ រីឯ Roma បានផ្តួលក្រុមអាឡឺម់ង់ Leverkusen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនោះ។ រវាងក្រុមទាំងពីរប្រសិនពួក គេឈ្នះនិងមានកៅអីទៅលងនៅក្របខណ្ឌ UCL ដោយស្វ័យ​ប្រវត្តិតែម្តង។

១.៦ប្រកួតចុងក្រោយរបស់Sevilla នៅពានរង្វាន់ Europa League គឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈ Roma ​ក៏មានលទ្ធផលដូចគ្នាដែរគឺឈ្នះ៣ ស្មើ ២និងចាញ់១ដូចគ្នា។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Sevilla អាចនិងចូលលេង
Bounou; Navas, Bade, Gudelj, Telles; Fernando, Rakitic; Ocampos, Torres, Gil; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Roma អាចនិងចូលលេង
Patricio; Mancini, Smalling, Ibanez; Zalewski, Cristante, Matic, Spinazzola; Pellegrini, El Shaarawy; Abraham
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១)
៤.ពត៌មានកីឡាករ Sevilla: Marcao ខ្សែការពារកណ្តាលអន្តរជាតិប្រេស៊ីលនិងមិនមានវត្តមានចូលលេងសម្រាប់ការប្រកួតនេះដោយសារតែរបួស ខណៈខ្សែការពារស្លាបឆ្វេង Marcus Acuna សញ្ជាតិអាហ្សង់ទីនរងបម្រាមមិនអាចចូលលេងក្រោយ ទទួលកាតក្រហមពេលជួប Juventus ។
សម្រាប់ Roma និងត្រៀមពីការវិលត្រប់មកវិញរបស់កីឡាករ Nemanja Matic, Paulo Dybala, Lorenzo Pellegrini និងអ្នកចាំទី Rui Patricio ក្រោយពួកគេអវត្តមានពេលចាញ់Fiorentina នៅ SerieA
៥.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺបញ្ចប់លទ្ធផលស្មើគ្នា ០ ទល់និង០នៅម៉ោងធម្មតា ហើយ Roma និងយកឈ្នះនៅម៉ោងបន្ថែមក្នុងលទ្ធផល ១ទល់និង០។
ប្រភព:sportsmole & whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]

ចុចអានបន្ត
អត្ថបទទាក់ទង