Close
Sponsor ads Featured-Image
រដូវកាលរបស់ Chelsea អាក្រក់ខ្លាំង រហូតអាចបំបែកកំណត់ត្រាទាំង១០នេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបតោខៀវ Chelsea បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅរដូវកាលនេះ ក្រោយបញ្ចប់រដូវកាលទៅដោយស្ថិតនៅចំណាយថ្នាក់លេខ១២នៃតារាង ​Premier League ។ មានកំណត់ត្រា១០នេះដែលក្លឹប Chelsea បានបំបែក ៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

១. ជាក្លឹបដែលចំណាយច្រើនលុយច្រើនជាងក្នុងការទិញកីឡាករ ពោលគឺពួកចំណាយរហូតដល់ទៅ៦១១អឺរ៉ូនៅរដូវកាលនេះ។

២. បំបែកកំណត់ត្រាចុងកុងត្រាលើកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ពោលគឺខ្សែបម្រើឆ្នើម Enzo Fernandez មានតម្លៃខ្លួនដល់ទៅ១២១លានអឺរ៉ូ។

៣. ចុះកុងត្រាយកគ្រូបង្វឹកដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពោលការចុះកុងត្រាយកលោក Graham Potter ក្លឹប Chelsea. ត្រូវចំណាយ២២លានផោន ទៅឲ្យ Brighton ព្រោះរូបលោកសល់កិច្ចសន្យាច្រើនឆ្នាំ។

៤. ផ្លាស់ប្តូរគ្រូបង្វឹកច្រើនជាងគេបំផុតក្នុងមួយរដូវកាល ពោល Chelsea គឺចាប់ផ្តើមរដូវកាលជាមួយលោក Thomas Tuchel មុនតែងតែលោក Graham Potter ខណៈក្រោយតែងតែលោក Bruno Saltor គ្រូបណ្តោះអាសន្នមានមួយប្រកួត មុននឹងលោក Frank Lampard ចូលកាន់តំណែងបន្ត ។

៥. នៅរដូវកាលនេះជារដូវកាលដែល Chelsea អាចរកគ្រាប់បាល់នៅ Premier League តិចជាងរដូវកាលនានាទាំងអស់ ពោលគឺ ៣៨គ្រាប់

៦. នៅរដូវកាលនេះជារដូវកាលដែល Chelsea អាចរកពិន្ទុនៅ Premier League តិចជាងរដូវកាលនានាទាំងអស់ ពោលគឺ៤៤ពិន្ទុ

៧. ឈ្នះតិចជាងរដូវកាលណាទាំងអស់ ពោលគឺត្រឹមតែ១១ដងប៉ុណ្ណោះ ពោលគឺ១១ដង

៨.  មានគ្រាប់បាល់ចំណេញតិចបំផុត ពោលគឺ -១១គ្រាប់ឯណោះ

៩. ជារដូវកាលដែលចាញ់ច្រើនបំផុត ពោលគឺ ១៦ប្រកួត

១០. ស្ថិតនៅលេខ១២ជាលើកដំបូងក្នុងរយៈពេលជាយូរ​

Topics
អត្ថបទទាក់ទង