
បរទេស៖ សហព័ន្ធបាល់ទាត់សឹង្ហបុរី FAS អាចនឹងបញ្ឈប់ក្រុមតោកំណាចមិនឱ្យចូលរួមការប្រកួតអន្តរជាតិ បន្ទាប់ពីការបរាជ័យនៅស៊ីហ្គេមឆ្នាំ 2023 នៅពេលដែល U22 សិង្ហបុរីឈរនៅបាតតារាង ប្រធានសមាគមបាល់ទាត់សិង្ហបុរី (FAS) លោក Bernard Tan បានគំរាមបញ្ឈប់ក្រុម Young Lions (ក្រុម U22 សិង្ហបុរី) ពីការលេងក្នុងការប្រកួតអន្តរជាតិ។ ក្រោមការសម្រេចចិត្តនេះ សិង្ហបុរីនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ AFF U23 Championship និងអាចជា Asian Games ឆ្នាំ 2022 នៅខែតុលាខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ FAS នៅតែចុះឈ្មោះសម្រាប់ក្រុម U23 របស់ប្រទេសនេះ ដើម្បីចូលរួមការប្រកួតជម្រុះ AFC U23 Asian Cup 2024 ជុំជម្រុះ។

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]

